ចង់ស សរបានតើ ! ខ្ទឹមបារាំងជួយ លោកអ្នកបាន

សុខភាព៖ មើមខ្ទឹមបារាំងជួយព្យាបាលជំងឺស្លេកស្លាំង ជំងឺរលាកសន្លាក់ ជួយត្រួតពិនិត្យ លើសម្ពាធឈាម ទល់លាមក ការហើមឆ្អល់ពោះ ហើយក៏ធ្វើឲ្យស្បែកស ស្រស់សោភា ក្នុងរយៈពេលដ៏ខ្លី។

វិធីប្រើប្រាស់ខ្ទឹមបារាំង ធ្វើឲ្យស្បែកសឆាប់រហ័សយកខ្ទឹមបារាំង ៣០ ក្រាម ដែលកាត់ជាចំណិតៗ ដាក់បញ្ចូលជាមួយនឹងប្រេងអូលីវ លាយជាមួយនឹងក្រមួនឃ្មុំ រួចច្របាច់វាបញ្ចូលគ្នា ដាក់ក្នុងម៉ាស៊ីនចំអិនមីក្រូវេវ រហូតដល់ក្រមួនឃ្មុំរលាយ។ បន្ទាប់មកទៀត យកវាទៅលាយជាមួយនឹងជែលអាឡូវេរ៉ា ចំនួន ២ស្លាបព្រាកាហ្វេ និងចុងបញ្ចប់ ដាក់វិតាមីន E ចំនួន ៤ គ្រាប់ រួចទុកកន្លែងសុវត្ថិភាព ដើម្បីទុកលាបដល់ស្បែក រយៈពេល ៧ ថ្ងៃនោះ វានឹងធ្វើឲ្យស្បែកសស្អាតក្នុងរយៈពេល ៧ ថ្ងៃ ។

បញ្ជាក់ផងដែរថា បើសិនជាអ្នកមានបញ្ហាស្បែក អាឡែស៊ី ជាមួយនឹងខ្ទឹមបារាំង សូមកុំប្រើវា អាចនឹងធ្វើឲ្យអ្នកទទួលទុក្ខជាមិនខានលើបញ្ហាស្បែក ៕

ចង់ស សរបានតើ ! ខ្ទឹមបារាំងជួយ លោកអ្នកបាន