ណាសារកឃើញ ថាមានផ្ទាំង ទឹកកក នៅលើភព ភ្លូតុង

គេហទំព័រYahoo បានសរសេររៀបរាប់ នៅថ្ងៃសុក្រនេះថាអង្គការណាសា បានធ្វើការបង្ហាញ ទិន្នន័យនិងរូបភាពមួយចំនួន ដែលបានទទួលពីយានអាវកាសNew Harizons របស់ខ្លួនដែលបញ្ជាក់ថា ពិតជាមានផ្ទាំងទឹកកក ដ៏ធំមួយនៅលើភពភ្លូតុង។

អ្នកវិទ្យាសាស្ត្ររបស់New Horizons បានជឿជាក់ថាផ្ទាំងទឹកកកដ៏ធំមួយនេះ ត្រូវបានបែងចែកជាផ្ទាំងតូចៗ ដែលជារឿយគេបាន មើលឃើញវារំកិលខ្លួនជាជួរៗ លើដានផ្លូវមួយដែលអាចឲ្យយើងមើលដឹងច្បាស់។ពួកអ្នកវិទ្យាសាស្ត្រ បានបន្ថែមទៀតថាមានក្នុងនោះ មានផ្ទាំងទឹកកកមួយផ្ទាំង ដែលគេអាចមើលឃើញ រឹតតែច្បាស់នោះ មានទំហំប្រហែល៣៧គុណនឹង22ម៉ាល។

ការរកឃើញផ្ទាំងទឹកកក ដែលមាននៅលើភពភ្លូតុងនេះ ជាព័ត៍មានដ៏អស្ចារ្យ ចុងក្រោយបង្អស់របស់ ណាសាក្រោយពេលដែល ការចាប់ផ្តើមឲ្យមានការហោះ ទៅកាន់ភពនេះតំបូងចាប់តាំង ពីរដូវក្តៅឆ្នាំមុនមកហើយអ្នកវិទ្យាសាស្ត្រ បានទាញយកលទ្ធផលនេះពីដោយសន្មតថាក៏អាចមាន វត្តមានជួរភ្នំនានាតំបន់ដែលមាន សណ្ឋានដីប្លែកៗមាត់ភ្នំភ្លើង ជាច្រើននិងប្រាកដណាស់ភ្នំភ្លើងផងដែរ ដែលអាចមាននៅលើភពមួយនេះ៕

ណាសារកឃើញ ថាមានផ្ទាំង ទឹកកក នៅលើភព ភ្លូតុង