ព័រទុយហ្គាល់ បានតែងតាំងអតីត ប្រធានUNHCR ឲ្យ ឈរឈ្មោះជាបេក្ខភាព ប្រធានយូអ៊ិន អណត្តិថ្មី

លីសប៊ុន៖ លោក Antonio Guterres ដែលជាអតីតប្រធានគណៈកម្មាធិការឧត្តមស្នងការសម្រាប់ជនភៀសខ្លួន (UNHCR) ត្រូវបានលោកប្រធានាធិបតី ព័រទុយហ្គាល់ ប្រកាសតែងតាំងឲ្យឈរឈ្មោះជាបេក្ខភាពប្រធានយូអ៊ិន សម្រាប់អណត្តិថ្មី បន្ទាប់ពីលោក បាន គីមូន អគ្គលេខាធិការនៃអង្គការសហរប្រជាជាតិ (UN) នឹងលាលែងពីមុខតំណែងក្នុងអំឡុង ពេលបញ្ចប់អណត្តិពីរជំនាន់នៅចុងឆ្នាំនេះ ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ថា ក្នុងអំឡុងពេល១០ឆ្នាំកន្លងមកនេះ លោក Antonio Guterres  បានបំពេញតួនាទីជាប្រធានគណៈកម្មាធិការឧត្តមស្នងការសម្រាប់ជនភៀនខ្លួន នៃអង្គការសហប្រជាជាតិ ហើយលោកក៏ធ្លាប់ជានាយករដ្ឋមន្ត្រីនៃប្រទេសព័រទុយហ្គាល់ដែរ ហើយនៅពេលនេះ ត្រូវបានលោកប្រធានាធិបតីព័រទុយហ្គាល់ តែងតាំងជាបេក្ខភាពក្នុងការដំណ្តើមយកតំណែងប្រធានអ.ស.ប សម្រាប់អណត្តិថ្មី ។

គួរបញ្ជាក់ថា លោក បាន គីមូន ដែលជាអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោកជាជនជាតិកូរ៉េខាងត្បូង បានរួមចំណែកជួយដល់កិច្ចការអន្តរជាតិយ៉ាងច្រើន ពិសេសការចូលរួម ដោះស្រាយវិបត្តិនានាដែលបាន នឹងកំពុងបន្តកើតឡើងនៅទូទាំងសកលលោក ។ សូម្បីតែបញ្ហារវាងប្រទេសរបស់លោក និងកូរ៉េខាងជើង ក៏លោកព្យាយាមសម្របសម្រួល និងដោះស្រាយវិបត្តិនេះជាមួយមេដឹកនាំពិភពលោកជាច្រើនលើក និងហូរហែដែរ ។

គេបានដឹងថា លោក បាន គីមូន បានទទួលមុខតំណែងជាអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ គិតទៅមានចំនួន២អណត្តិហើយ ហើយនៅចុងឆ្នាំនេះ ជាពេលវេលានៃការបញ្ជប់បេសកកម្មរបស់លោកហើយដែរ ដោយនឹងមានវត្តមានអគ្គលេខាធិការថ្មីមួយជំនួស និងជួយបំពេញកិច្ចការងារនេះឲ្យមានប្រសិទ្ធិភាព តែមិនទាន់ដឹងច្បាស់ថា មេដឹកនា ឬក៏រដ្ឋមន្ត្រីចំណានៗប្រទេសណានោះទេដែលធ្លាប់មានស្នាដៃ នឹងអាចទទួលបានតំណែងដ៏ថ្លៃថ្លានេះ ៕