ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តមណ្ឌលគិរី ៖​បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា​ ស្ថានភាពអាកាសធាតុ​នៅក្នុងខេត្តមណ្ឌលគិរីនៅព្រឹកថ្ងៃទី០៥ ​កុម្ភៈ ២០១៦​ បានចុះត្រជាក់ក្នុង​កម្រិត១៩អង្សាសេ​គិតត្រឹមម៉ោង៨និង​៣០នាទីព្រឹកនេះ ។

សេចក្តីរាយការណ៍​បានបន្ថែមទៀតថា ​សម្រាប់យប់មិញថ្ងៃទី០៤កុម្ភៈ ​សីតុណ្ហភាពនៅតំបន់​មួយចំនួនចុះត្រជាក់​មកត្រឹម១៦-១៧អង្សាសេ ។

គួរបញ្ជាក់ថា ​បើតាមអ្នកនំាពាក្យក្រសួង​ធនធានទឹកនិងឧតុនិយម លោក ចាន់ យុត្ថា ​បានឲ្យដឹងថា​ ចាប់ពីថ្ងៃទី០៧ដល់ថ្ងៃទី០៩​ ​កុម្ភៈ ២០១៦ ​សីតុណ្ហភាពនៅក្នុង​ខេត្ត​ចំនួន០៩ប្រទេសកម្ពុជា​នឹងចុះត្រជាក់ក្នុងកម្រិតពី១៥ទៅ១៩អង្សាសេ ​។ លោកបន្តថាខេត្តដែលចុះត្រជាក់​រួមមាន៖ រតនគិរី ព្រះវិហារ ​មណ្ឌលគិរី ​ឧត្តរមានជ័យ បន្ទាយមានជ័យ ​សីតុណ្ហភាព​ត្រជាក់ក្នុងកម្រិតពី១៥ទៅ១៧អង្សាសេ ​។ ចំណែកខេត្តស្ទឹងត្រែង បាត់ដំបង ​បៃលិន និងខេត្តសៀមរាប​សីតុណ្ហភាព​​ត្រជាក់​ក្នុងកម្រិតពី១៧​ទៅ១៩អង្សាសេ ​៕