ជប៉ុន ត្រៀមយោធាគ្រប់ពេល ប្រសិនបើកូរ៉េខាងជើង ធ្វើតេស្តគ្រាប់រ៉ុក្កែតបន្ដទៀត

តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានប្រកាសថា ខ្លួនបានត្រៀមយោធាគ្រប់ពេល ប្រសិនបើកូរ៉េខាងជើងធ្វើតេស្តគ្រាប់រ៉ុក្កែតខ្នាតធំរបស់ខ្លួន ប្រឆាំងនឹងដំណោះស្រាយនៃអង្គការសហប្រជាជាតិ ប៉ុន្ដែខ្លួននឹងបន្ដបន្ថែមសម្ពាធលើក្រុងព្យុងយ៉ាង ដើម្បីបង្ខំឲ្យបោះបង់គម្រោងខ្លួន ដោយសហការជាមួយនឹងអន្ដរជាតិ។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ នេះដោយលើកឡើងសម្ដីរដ្ឋមន្រ្តីការបរទេសជប៉ុនលោក ហ្វូមីអូ គីស៊ីដា បន្ដទៀតថា “ជប៉ុននឹងបន្ដប្រឹងប្រែងគ្រប់យ៉ាងដើម្បីផ្ដល់សុខសុវត្ថិភាពសម្រាប់ប្រជាជន ហើយជប៉ុនក៏នឹងសហការគ្នាជាមួយនឹងអន្ដរជាតិ ជំរុញឲ្យកូរ៉េខាងជើងមានភាពអត់ធ្មត់ឲ្យបានច្រើន”។

ប្រទេសកូរ៉េខាងជើង គ្រោងនឹងអះអាងថា ខ្លួននឹងបាញ់បង្ហោះគ្រាប់រ៉ុក្កែតបញ្ជូនផ្កាយរណបទៅកាន់គន្លងតារាវិថី ដើម្បីតាមដានផែនដី ប៉ុន្ដែនៅព្រឹកថ្ងៃសុក្រនេះ កិច្ចពិភាក្សារវាងជប៉ុន អាមេរិក និងកូរ៉េខាងត្បូង ភាគីទាំង ៣ យល់ឃើញថា សកម្មភាពនេះ ជាមហិច្ឆតា សាកល្បងគ្រាប់មីស៊ីលឆ្លងទ្វីបទៅវិញទេ។ ប្រទេសទាំងបី កំពុងធ្វើការរួមគ្នាយ៉ាងជិតស្និទ ដើម្បីវិភាគព័ត៌មាននេះឲ្យបានកាន់តែច្បាស់៕