មេដឹកនាំពិភពលោក សន្យាផ្តល់ជំនួយ ១០ពាន់លានដុល្លារ ដល់ស៊ីរី

ឡុងដ៏៖ មេដឹកនាំពិភពលោក បានសន្យាថា នឹងផ្តល់ជំនួយដល់រដ្ឋាភិបាល ស៊ីរីចំនួន១០ពាន់លាន ដុល្លារ សហរដ្ឋអាម៉េរិក ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ថា នៅក្នុង កិច្ចប្រជុំនាទីក្រុងហ្សឺណែវ កាលពីម្សិលមិញ ដើម្បីពិភាក្សាគ្នាជុំវិញបញ្ហាជម្លោះនៅក្នុង ប្រទេសស៊ីរី មេដឹកនាំពិភពលោកទាំងឡាយបានសន្យាថា នឹងផ្តល់ជំនួយប្រមាណ១០ពាន់លាន ដុល្លារសហរដ្ឋ អាម៉េរិកដល់រដ្ឋាភិបាលស៊ីរី ។

នៅក្នុងកិច្ចប្រជុំស្វែងរកដំណោះស្រាយ សន្តិភាពនៅស៊ីរី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ គេឃើញ មានមេដឹកនាំមកពីសហភាពអឺរ៉ុប អាល្លឺម៉ង់ អង់គ្លេស និងសហរដ្ឋអាម៉េរិក ដែលជាម្ចាស់ ជំនួយដ៏ធំបំផុត ដូចជាការផ្តល់ជាស្បៀង ការអប់រំ ការបង្កើតការងារធ្វើ សម្រាប់ពលរដ្ឋស៊ីរី និងបណ្តាប្រទេសជិតខាងដែលបានភៀសខ្លួនចេញពីតំបន់ជម្លោះ ។

គេរំពឹងថា កិច្ចប្រជុំស្វែងរកដំណោះស្រាយ នៅក្នុងប្រទេសស៊ីរី នឹងបន្តកិច្ចពិភាក្សាគ្នាម្តងទៀត នៅថ្ងៃទី២៥ ខែកុម្ភៈ នៅទីក្រុងហ្សឺណែវ ។

គួរបញ្ជាក់ថា ថវិកាចំនួន១០ពាន់លានដុល្លារ នឹងត្រូវបែងចែកជាពីរផ្នែកក្នុងនោះផែនការ ចំណាយ នឹងចាប់ពីឆ្នាំ២០១៧រហូតដល់ឆ្នាំ២០២០ ៕

មេដឹកនាំពិភពលោក សន្យាផ្តល់ជំនួយ ១០ពាន់លានដុល្លារ ដល់ស៊ីរី