ពលរដ្ឋចិន រាប់លាននាក់ តម្រងជួររង់ ចាំផ្លូវរថភ្លើង វិលទៅលេង​​​ ស្រុកកំណើត ក្នុងឳកាសបុណ្យ ចូលឆ្នាំប្រពៃណីចិន

ប៉េកាំង៖ ពលរដ្ឋចិនរាប់លាននាក់បាននាំគ្នាមករង់ចាំនៅតាមស្ថានីយរថភ្លើង ដើម្បីទៅជួបជុំគ្រួសារក្នុងឳកាស បុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខនេះ ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ថា នៅតាមស្ថានីយអាយស្ម័យយាននៅក្នុងប្រទេសចិន គេឃើញពលរដ្ឋរាប់លាននាក់បាននាំគ្នាតម្រង់ជួរ និងអង្គុយ ហើយខ្លះទៀតឈរជាមួយឥវ៉ាន់សំពីងសំពោងដើម្បីធ្វើដំណើរទៅកាន់ស្រុកកំណើតចូលរួមក្នុងពិធីបុណ្យចូលឆ្នាំចិន នៅថ្ងៃទី ០៧ ខែកុម្ភៈ ស្អែក ។

គួរបញ្ជាក់ថា ឆ្នាំថ្មីនេះ ជាថ្នាំវក នាមសត្វស្វា នៅមុនរដូវចូលឆ្នាំចិនមកដល់ប្រហែលជិតមួយខែ គេឃើញមានអ្នករចនាខ្លះ បានយកសាច់ជ្រូកមកឆ្លាក់ និងច្នៃជាសត្វស្វា ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ។

ការធ្វើដំណើរដែលមានពលរដ្ឋច្រើនកុះករយ៉ាងនេះ គឺគិតចាប់ពីថ្ងៃទី២៤ ខែមករា រហូតដល់ថ្ងៃទី០៣ ខែមីនា ដែលជាទំនៀមទម្លាប់ចិន ត្រូវរៀបចំពិធីអបអរសាទរបុណ្យសកលរបស់ខ្លួន តែពិធីធំគឺធ្វើនៅក្នុងថ្ងៃទី០៧ ខែកុម្ភៈ សម្រាប់ឆ្នាំ២០១៦នេះ ៕

ពលរដ្ឋចិន រាប់លាននាក់ តម្រងជួររង់ ចាំផ្លូវរថភ្លើង វិលទៅលេង​​​ ស្រុកកំណើត ក្នុងឳកាសបុណ្យ ចូលឆ្នាំប្រពៃណីចិន