ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធសភា​បាន​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​គណនេយ្យ និង​សវន​កម្មដោយ​សំឡេង​៥៦ ​នៃ​ចំនួន​សមាជិក​ព្រឹទ្ធ​សភា​​៦១​រូប នា​ព្រឹក​ថ្ងៃ​ទី​០៥ កុម្ភៈ ២០១៦ ក្រោម​អធិបតីភាព​ស​មេ្ត​ច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង​មានការ​ចូល​រួម​ពី​សមាជិក​មក​ពី​គណបក្ស​សម រ​ង្ស៊ី ផង​ដែរ ។

គួរ​កត់​សម្គាល់ថា សេចក្តីព្រាងច្បាប់​ដែល​បាន​អនុម័ត​នេះ គេ​មិន​មាន​ឃើញ​មានការ​សួរ​ដេញដោល និង​ផ្តល់​យោបល់​អ្វី​នោះ​ទេ គឺ​បាន​សម្រេច​អនុម័ត​យ៉ាង​ឆាប់រហ័ស​តែ​ម្តង ​ក្នុង​កិច្ចប្រជុំ​នោះ ។