ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​ធានី​ភ្នំពេញ ៖ ក្រុម​ស្ត្រី​រកស៊ី​ផ្លូវភេទ​បាន​ប្រមូលផ្តុំ​គ្នា​យ៉ាង​ពពាក់ពពូន​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុ​ស្ស៊ី ត្រូវ​បាន​គណៈ​បញ្ជាការ​ឯក​​ភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដឹកនាំ​ដោយ​លោក ​ឃឹម ស៊ុនសូ​ដា អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​​​ចុះ​ប្រមូល​បាន​ចំនួន​៦​នាក់ (​​ប្រុស​២​នាក់) កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទីយប់​ថ្ងៃ​ទី​៤ ខែកុម្ភៈ ស្ថិត​ក្នុង​សង្កាត់កា​កាប ខណ្ឌ​​ពោធិ៍​សែន​ជ័យ ។

​អ្នក​ទាំង​៦នាក់​ខាង​លើ​នេះ ​​មាន​ ១-​ឈ្មោះ​ ញឹក ​យាន់​នី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ​​២-ឈ្មោះ ញឹក យា​មី ភេទ​ស្រី អាយុ​២៩​ឆ្នាំ ​​៣-​ឈ្មោះ ឡេ​ង ស្រី​ណ​ប ភេទ​ស្រី អាយុ​២៥​ឆ្នាំ  ​​៤-​ឈ្មោះ អឹ​ម ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​២២​ឆ្នាំ ​៥​-ឈ្មោះ​ ស៊ី​ម តុង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ​​និង​៦-​ឈ្មោះ​ ទឹម វុ​ទ្ធី ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ ​។

លោក ឃឹម ស៊ុន​សូ​ដា ​បានឱ្យ​ដឹង​ថា ដោយសារ​តែ​ស្ត្រី​រកស៊ី​ផ្លូវភេទ​​បាន​មក​​ប្រមូលផ្តុំ​​គ្នា​នៅ​ចំណុច​ខាងលើ​​បង្ក​ភាព​អនាធិបតេយ្យ​នៅ​តាម​ដងផ្លូវ​សារ​ធារ​ណៈ និង​ការ​ធ្វើ​ឱ្យ​​បាត់​សណ្តាប់ធ្នាប់ ទើប​លោក​ដឹកនាំ​កម្លាំង​ចុះ​ប្រមូល ​និង​ឃាត់​​ខ្លួន​បាន​ចំនួន​៦​នាក់ ​ក្នុង​នោះ​មាន​ស្រី​ជួញដូរ​ផ្លូវភេទ​ចំនួន​៤​នាក់ និង​ប្រុស​២​នាក់ ដែល​ម្នាក់​ជា​អ្នក​គួ​ក​ជេរ​ ចាំ​ដឹក​នារី​យក​ទៅ​ដាក់​ឱ្យ​ម៉ូយ ៕