រន្ធត់​ចិត្ត​អាណិត​ អ្នក​ប្រដាល់ ទឹម សាន្ត ​ឆ្លៀត​ធ្វើ​សំណង់​យក​ប្រាក់​ចិញ្ចឹម​ម៉ែ​ចាស់​និង​កូន​

រន្ធត់​ចិត្ត​អាណិត​ អ្នក​ប្រដាល់ ទឹម សាន្ត ​ឆ្លៀត​ធ្វើ​សំណង់​យក​ប្រាក់​ចិញ្ចឹម​ម៉ែ​ចាស់​និង​កូន​

“មិន​សូវ​បាន​ឡើង​វ៉ៃ ទាល់​តែ​ឆ្លៀត​ធ្វើ​សំណង់​មួយ​ថ្ងៃ​បាន​២៥ ០០០​រៀល​នេះ​ហើយ ​ទើប​អាច​មាន​លុយ​ទិញ​បាយ​ឱ្យ​កូន​និង​ម្ដាយ​ហូប ព្រោះ​គ្រួសារ​ទាំង​មូល​មាន​តែ​ខ្ញុំ​ហ្នឹង អ្នក​រក​លុយ​បាន។ នេះ​ហើយ​ជីវិត​ខ្ញុំ បងប្អូន​អើយ”។ ទឹម សាន្ដ ​និយាយ​ទាំង​ក្ដុកក្ដួល​មក​ប្រាប់ Sabay ។

 

រន្ធត់​ចិត្ត​អាណិត​ អ្នក​ប្រដាល់ ទឹម សាន្ត ​ឆ្លៀត​ធ្វើ​សំណង់​យក​ប្រាក់​ចិញ្ចឹម​ម៉ែ​ចាស់​និង​កូន​ រន្ធត់​ចិត្ត​អាណិត​ អ្នក​ប្រដាល់ ទឹម សាន្ត ​ឆ្លៀត​ធ្វើ​សំណង់​យក​ប្រាក់​ចិញ្ចឹម​ម៉ែ​ចាស់​និង​កូន​

 

ទឹម សាន្ដ ដែល​​ជា​អ្នក​ប្រដាល់​ខ្មែរ​ដែល​មាន​វ័យ​ជ្រេ​ទៅ​ហើយ​ត្រូវ​បាន​ប្រពន្ធ​ចាកចោល​តាំង​ពី​កូន​ស្រី​ទើប​តែ​មាន​វ័យ​២​ខួប ដូច្នេះ​ឪពុក​ម្នាក់​នេះ​ត្រូវ​រ៉ាប់រង​ជា​ម្ដាយ​ផ្ដល់​ភាព​កក់ក្ដៅ​ឱ្យ​កូន​ផង និង​ជា​ឪពុក​ណែនាំ​កូន​ផង។ រស់​នៅ​ក្រោម​ដំបូល​តែមួយ​ជាមួយ​ម្ដាយ​ចាស់​ជរា​ម្នាក់​ដែល​មិន​អាច​រក​អ្វី​បាន ទឹម សាន្ដ ​ត្រូវ​រ៉ាប់រង​បន្ទុក​គ្រួសារ​ទាំង​អស់ ដោយ​ព្យាយាម​យ៉ាង​ណា​រក​ប្រាក់​ឱ្យ​បាន​ដើម្បី​មាន​បាយ​ហូប។

 

រន្ធត់​ចិត្ត​អាណិត​ អ្នក​ប្រដាល់ ទឹម សាន្ត ​ឆ្លៀត​ធ្វើ​សំណង់​យក​ប្រាក់​ចិញ្ចឹម​ម៉ែ​ចាស់​និង​កូន​រន្ធត់​ចិត្ត​អាណិត​ អ្នក​ប្រដាល់ ទឹម សាន្ត ​ឆ្លៀត​ធ្វើ​សំណង់​យក​ប្រាក់​ចិញ្ចឹម​ម៉ែ​ចាស់​និង​កូន​

 

អ្នក​ប្រដាល់​ដែល​មាន​ផ្ទះ​នៅ​ផ្លូវ​ជាតិ​លេខ​៤ ​ហួស​កន្លែង​ថ្លឹង​ឡាន​បន្តិច​នេះ​បាន​និយាយ​ថា៖ “ខ្ញុំ​ធ្វើ​ការ​សំណង់​រាល់​ថ្ងៃ តាំង​ពី​ព្រឹក​ទល់​យប់​ដើម្បី​បាន​ប្រាក់​ជួយ​គ្រួសារ។ ខ្ញុំ​មិន​សូវ​បាន​ឡើង​សង្វៀន​ប្រដាល់ ដោយ​គ្មាន​កម្លាំង​ ព្រោះ​អត់​ពេល​ហ្វឹកហាត់។ ជីវភាព​ខ្ញុំ​លំបាក​ណាស់ មាន​តែ​ខ្ញុំ​ម្នាក់​ដែល​អាច​រក​ប្រាក់​បាន។ បើ​ថ្ងៃ​ណា​ខ្ញុំ​ឈឺ​ទៅ ប្រាកដ​ជា​គ្រួសារ​ខ្ញុំ​អត់​មាន​អី​ហូប​ហើយ”។

 

ដូច្នេះ ប្រិយមិត្ត​ណា​ដែល​មាន​បំណង​ចង់​ជួយ​អ្នក​ប្រដាល់​ខ្មែរ​ម្នាក់​នេះ អាច​ទាក់ទង​ដោយ​ផ្ទាល់​បាន​តាម​រយៈ​លេខ​ទូរសព្ទ 016906893 ៕

 

អត្ថបទ៖ មុន្នី រម្យ
រូបភាព៖ ផ្ដល់​ឱ្យ