Sturridge ​ចង់​ចេញ​ពី​ Liverpool ​​ធ្វើ​ឲ្យ​ក្លឹប​​អង់គ្លេស​២​​ទៀត​​ចាប់​អារម្មណ៍


Sturridge ​ចង់​ចេញ​ពី​ Liverpool ​​ធ្វើ​ឲ្យ​ក្លឹប​​អង់គ្លេស​២​​ទៀត​​ចាប់​អារម្មណ៍

ខ្សែ​ប្រយុទ្ធ Daniel Sturridge ​​​ចង់​ចាក​ចេញ​ពី​ក្រុម​ Liverpool ក្រោយ​ចប់​រដូវ​កាល​នេះ ​បន្ទាប់​ពី​​អន់​ចិត្ត​​​រឿង​គេ​រិះគន់​ថា ​រូប​គេ​ហាក់​មិន​ចង់​លេង​ឲ្យ​ក្រុម​ហង្ស​ក្រហម។ ដំណឹង​នេះ បាន​ធ្វើ​ឲ្យ​ក្លឹប​កាំភ្លើង​ធំ Arsenal និង​បិសាច​ក្រហម Manchester United ងាក​មក​ចាប់​អារម្មណ៍​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ។

 

Sturridge ​ចង់​ចេញ​ពី​ Liverpool ​​ធ្វើ​ឲ្យ​ក្លឹប​​អង់គ្លេស​២​​ទៀត​​ចាប់​អារម្មណ៍

Sturridge ​ចង់​ចេញ​ពី​ Liverpool ​​ធ្វើ​ឲ្យ​ក្លឹប​​អង់គ្លេស​២​​ទៀត​​ចាប់​អារម្មណ៍

 

​អ្នកចាត់ការ​ក្រុម​ហង្ស​ក្រហម​ Jurgen Klopp ​​ធ្លាប់​និយាយ​ជា​សាធារណៈ​ថា លោក​មិន​សប្បាយ​ចិត្ត​នឹង​​​បញ្ហា​របួស​របស់​ Sturridge ឡើយ ខណៈ​ដែល​វីរបុស​ក្លឹប​ Liverpool ជា​ច្រើន​នាក់ ក៏​ធ្លាប់​រិះគន់​កីឡាករ​វ័យ​​២៦​ឆ្នាំ​រូប​នេះ​ថា ​​​រូប​គេ​​ខ្វះ​​ចំណង់​ក្នុង​ការ​លេង​ឲ្យ​​ហង្ស​ក្រហម ហើយ​ក៏​ចង់​ឲ្យ​ក្លឹប​ទិញ​ខ្សែ​ប្រយុទ្ធ​ថ្មី​ជំនួស​ផង​ដែរ។

 

​Sturridge នៅ​ជាប់​កុងត្រា​​២​ឆ្នាំ​កន្លះ​ទៀត​ជាមួយ​ Liverpool ខណៈ​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​ប្រហែល​៦០​លាន​ផោន ប៉ុន្តែ​ដោយសារ​បញ្ហា​របួស​រ៉ាំរ៉ៃ កីឡាករ​រូប​នេះ ​អាច​នឹង​មាន​តម្លៃ​ប្រហែល​២០​លាន​ផោន​ប៉ុណ្ណោះ​បច្ចុប្បន្ន​នេះ។

 

Sturridge ​ចង់​ចេញ​ពី​ Liverpool ​​ធ្វើ​ឲ្យ​ក្លឹប​​អង់គ្លេស​២​​ទៀត​​ចាប់​អារម្មណ៍

Sturridge ​ចង់​ចេញ​ពី​ Liverpool ​​ធ្វើ​ឲ្យ​ក្លឹប​​អង់គ្លេស​២​​ទៀត​​ចាប់​អារម្មណ៍

 

អតីត​កីឡាករ​ Chelsea រូប​នេះ បាន​ត្រឡប់​ហ្វឹកហាត់​វិញ​ហើយ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ បន្ទាប់​ពី​អវត្តមាន​​២​ខែ​ ដោយសារ​របួស​សរសៃពួរ ​ប៉ុន្តែ​ Klopp ​ប្រហែល​មិន​ទាន់​ដាក់​ឲ្យ​ចូល​លេង​ ​ក្នុង​ការ​ប្រកួត​ប៉ះ​ Sunderland ​ចុង​សប្ដាហ៍​នេះ​ទេ ពោល​គឺ​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ ​អាច​នឹង​ឲ្យ​រូប​គេ​ចូល​លេង​នៅ​សប្ដាហ៍​ក្រោយ៕

 

-ចុចអាន៖ Liverpool អាច​នឹង​លក់ Sturridge ក្នុង​តម្លៃ ២៥លានផោន

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ dailymail