ឯកឧត្តម កឹម សុខា នឹងចុះទៅ សំណេះសំណាល ជាមួយអ្នកគាំទ្រ CNRP នាខេត្តកណ្តាល នៅព្រឹកស្អែក

ភ្នំពេញ៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ (CNRP) ឯកឧត្តម កឹម សុខា នឹងចុះទៅជួបជា មួយថ្នាក់ដឹកនាំមូលដ្ឋាន សកម្មជន និងចលនាស្ត្រី របស់គណបក្ស សង្គ្រោះជាតិ ក្នុងវេទិការ សកម្មជនមូលដ្ឋាន នៅព្រឹកម៉ោង ៨ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (សួនច្បារសាធារណៈ ត្រង់ចំណុចច្រមុះជ្រុះមុខភោជនីយដ្ឋាននាវាមាត់ទន្លេតាខ្មៅ)។

នៅថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅវេលាម៉ោង៨ព្រឹក អនុប្រធានគណបក្សប្រឆាំងរូបនេះ ក៏នឹងចុះទៅសំណេះសំណាលជាមួយ សកម្មជនគណបក្សសង្គ្រោះជាតិ ឋិនក្នុងភូមិសំរោង ឃុំតាជេដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ផងដែរ៕

ឯកឧត្តម កឹម សុខា នឹងចុះទៅ សំណេះសំណាល ជាមួយអ្នកគាំទ្រ CNRP នាខេត្តកណ្តាល នៅព្រឹកស្អែក