តារា​បញ្ចូល​សំឡេង​​តុក្កតា​ទន្សាយ Bugs Bunny ស្លាប់​ដោយ​ជំងឺ​មហារីក

តារា​បញ្ចូល​សំឡេង​​តុក្កតា​ទន្សាយ Bugs Bunny ស្លាប់​ដោយ​ជំងឺ​មហារីក

​តារា​សម្ដែង​និង​កំប្លែង Joe Alaskey បាន​​ទទួល​មរណភាព​នៅ​អាយុ​៦៣​ឆ្នាំ ដោយ​សារ​ជំងឺ​មហារីក នៅ​ទីក្រុង Los Angeles កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​​។ នេះ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ Mark Evanier ជា​អ្នក​និពន្ធ​នៅ​​ទូរទស្សន៍។ ​

 

តារា​បញ្ចូល​សំឡេង​​តុក្កតា​ទន្សាយ Bugs Bunny ស្លាប់​ដោយ​ជំងឺ​មហារីក

Joe មិន​ត្រឹម​ជា​តារា​សម្ដែង​និង​កំប្លែង​ទេ លោក​ក៏​​ជា​អ្នក​បញ្ចូល​​ឲ្យ​តួ​តុក្កតា​ល្បី​ៗ​ជា​ច្រើន​ដូច​ជា ឆ្មា Sylvester The Cat និង Marvin The Martian។ យ៉ាងណាក្ដី តារា​កើត​នៅ​ទីក្រុង​ញីវយ៉ក​រូប​នេះ​មាន​អ្នក​ស្គាល់​ច្រើន​តាម​រយៈ​ការ​បញ្ចូល​សំឡេង​ឲ្យ​តួ​តុក្កតា​ទាDaffy Duck​និង​ទន្សាយ Bugs Bunny ។

 

​​ Alaskey ក៏​ធ្លាប់​ឈ្នះ​ពាន​ Emmy ដែល​ប្រគល់​ឲ្យ​អ្នក​ធ្វើ​ការ​ក្នុង​ទូរទស្សន៍ កាល​ពី​ឆ្នាំ​២០០៤ បន្ទាប់​ពី​លោក​បញ្ចូល​សំឡេង​បាន​ល្អ​ក្នុង​តួ​តុក្កតា​ទា Duck Dodgers ៕

 

តារា​បញ្ចូល​សំឡេង​​តុក្កតា​ទន្សាយ Bugs Bunny ស្លាប់​ដោយ​ជំងឺ​មហារីក

 

តារា​បញ្ចូល​សំឡេង​​តុក្កតា​ទន្សាយ Bugs Bunny ស្លាប់​ដោយ​ជំងឺ​មហារីក

 

 

ចុចអាន៖Vin Diesel ប្រកាស​ថ្ងៃ​ចេញ​​បញ្ចាំង “Fast & Furious” វគ្គ៩​និង ១០

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail