ស្ដាប់​អារម្មណ៍​តួ​​លេង​ជាមួយ​សត្វរស់​​ដាក់ចូល​មាត់​ ក្នុង​រឿង “បណ្តាសាអថ័ន”


ស្ដាប់​អារម្មណ៍​តួ​​លេង​ជាមួយ​សត្វរស់​​ដាក់ចូល​មាត់​ ក្នុង​រឿង “បណ្តាសាអថ័ន”

គ្រប់​តួ​នីមួយ​ៗ​ក្នុង​រឿង​ “បណ្តាសាអថ័ន” បាន​​រៀប​រាប់​ឈុត​លំបាក​ត្រង់​ប្លង់​លេង​ជាមួយ​សត្វ​ពិតៗ​រហូត​ដាក់​ចូល​ក្នុង​មាត់​ទៀត​ក៏​មាន អ្នក​ខ្លះ​ខ្លាច អ្នក​ខ្លះ​ចង់​ក្អួត​ ទៀត​ផង​។

​ 

ស្ដាប់​វីដេអូ​ តួ​សម្ដែង​មាន​អារម្មណ៍​ភ័យ​ខ្លាច​និង​ចង់​ក្អួត​ពេល​លេង​ជាមួយ​សត្វ​ ខាង​ក្រោម​៖

 

 

ជួស​មុខ​ ឲ្យ​អ្នក​ដឹកនាំ​ក្នុង​រឿង​នេះ​ បូនីតា ដាដេណា ​​ត្រូវ​ជា​បង​ស្រី​ ប្រាប់​ថា​ រឿង​នេះ​ទាំង​មូល​សង្ឃឹម​ទទួល​បាន​ជោគ​ជ័យ​ជាង​រឿង​មុន​ៗ​ព្រោះ​មាន​ការ​ចូល​រួម​ពី​តារា​សម្ដែង​ល្បីៗ​ ដូចជា​អ្នក​នាង ស្វែង សុជាតា និន សុធារ៉ា បញ្ញាសិទ្ធ វុធ​ថុង ព្រម​ទាំង​តារា​ច្រើន​ដួង​ទៀត ប៉ុន្តែ​អវត្តមាន​ ស្វែង​ សុជាតា ដោយសារ​ជាប់​រវល់​ថត​នៅ​ខេត្ត​សៀមរាប​ ​។

 

ស្ដាប់​អារម្មណ៍​តួ​​លេង​ជាមួយ​សត្វរស់​​ដាក់ចូល​មាត់​ ក្នុង​រឿង “បណ្តាសាអថ័ន”

 

“បង​សង្ឃឹម​ថា ​នឹង​ជោគ​ជ័យ​​ ព្រោះ​ទីតាំង​ក៏​ល្អ​ តួ​ក៏​ល្អ​ សាច់​រឿង​ក៏​ល្អ​ច្រើន​ជាង​រឿង​មុនៗ ហើយ​រឿង​ចំណាយ​ពេល​ថត​ជាង​២ខែ​ ប្លង់​ភាគច្រើន​នៅ​ខេត្ត​កំពង់​ធំ​ “។បូនីតា ដាដេណា ថ្លែង។

 

រឿង​”បណ្តាសាអថ័ន”​ ត្រូវ​បាន​សម្ពោធ​កាល​ពីថ្ងៃ​ពុធ​នៅ​រោង​ភាព​យន្ត​លេជិន​ទួលគោក​ ​ក្រោម​វត្ត​មាន​តារា​សម្ដែង​​ក្នុង​រឿង​រួម​ទាំង​​ Fans ។​រឿង​នេះ​នឹង​ធ្វើការ​ចាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​នៅ​គ្រប់​បណ្ដា​រោង​កុន​ក្នុង​រាជធានី​​ភ្នំពេញ ​និង​តាម​បណ្ដា​ខេត្ត​៕

 

សកម្មភាព​តារា​ក្នុង​ថ្ងៃ​សម្ពោធ​រឿង​បណ្តាសាអថ័ន៖

 

ស្ដាប់​អារម្មណ៍​តួ​​លេង​ជាមួយ​សត្វរស់​​ដាក់ចូល​មាត់​ ក្នុង​រឿង “បណ្តាសាអថ័ន”

 

ស្ដាប់​អារម្មណ៍​តួ​​លេង​ជាមួយ​សត្វរស់​​ដាក់ចូល​មាត់​ ក្នុង​រឿង “បណ្តាសាអថ័ន”

 

ស្ដាប់​អារម្មណ៍​តួ​​លេង​ជាមួយ​សត្វរស់​​ដាក់ចូល​មាត់​ ក្នុង​រឿង “បណ្តាសាអថ័ន”

 

ស្ដាប់​អារម្មណ៍​តួ​​លេង​ជាមួយ​សត្វរស់​​ដាក់ចូល​មាត់​ ក្នុង​រឿង “បណ្តាសាអថ័ន”

 

ស្ដាប់​អារម្មណ៍​តួ​​លេង​ជាមួយ​សត្វរស់​​ដាក់ចូល​មាត់​ ក្នុង​រឿង “បណ្តាសាអថ័ន”

 

អត្ថបទ៖ ថា​ ម៉ាលីដា