Yahoo គ្រោងកាត់បន្ថយបុគ្គលិក ១៤០០ នាក់ ក្រោយបាត់ទំនុកចិត្តពីវិនិយោគិន

Doliprane TVC

​ក្រុមហ៊ុន Yahoo គ្រោង​នឹង​កាត់បន្ថយ​បុគ្គលិក​ចំនួន ១៥% ក្នុងពេល​ខាងមុខ នៅពេលដែល​វិនិយោគិន មួយចំនួន​បាន​ដកខ្លួន​ពីមុខ​ជំនួញ​វិស័យ​អិន​ធើ​ណែ​ត ។​ ​ការងារ​ចំនួន ១៤០០ នឹងត្រូវ​បាន​បង់ ដែល​នេះ​ជាការ​ប្រែប្រួល​មួយ​ដ៏​ធំ នៅក្រោយពេល​ក្រុមហ៊ុន​បាន​លក់ ហ៊ុន​ដែលមាន​ទឹកប្រាក់ ២៥ ពាន់​លាន​ដុល្លារ​នៅលើ​បណ្តាញ Alibaba របស់​ចិន ។

មើលទៅ​ទំនងជា​ក្រុមហ៊ុន​ដ៏​ធំ​នេះ គ្រោង​នឹង​រៀបចំ​លក់​ទៅ​ក្រុមហ៊ុន​អុី​ម៉ែ​ល​យក្ស​នេះ ។ ប៉ុន្តែ​វា​អាច​ត្រូវ ចំណាយពេល ១ ឆ្នាំ​ខាងមុខ​ទៀត ។ ​មកទល់ពេលនេះ ក្រុមហ៊ុន​បាន​ព្យាករណ៍​ថា ខ្លួន​អាច​នឹង​ខាតបង់​នៅក្នុង​ត្រីមាស​ឆ្នាំនេះ​បន្តទៀត ក្រោយ​ពេលចេញ​របាយការណ៍​ថា បាន​ខាតបង់​ប្រមាណ​ជា ១៥% នៃ​ប្រាក់ចំណូល​នៅក្នុង​ត្រីមាស​ចុងឆ្នាំ ២០១៥ និង ការខាតបង់​សរុប​ប្រចាំឆ្នាំ​ចំនួន ៤,៣ ពាន់​លាន​ដុល្លា ។​

​មូលហេតុ​នៃ​ការបាត់​ទំនុកចិត្ត​ពី​អ្នកវិនិយោគទុន​នោះ គឺ​បណ្តាល​មក ភាព​ខ្សោយ​នៃ​ការ​បែក​ចែក​ថវិកា យុទ្ធសាស្ត្រ​ដៃគូ​មិន​ប្រសើរ និង ការចំណាយ​ទៅលើ​ផ្នែក​ផ្សេង​មិនអាច​គ្រប់គ្រង​បាន ដែល​ទាំងអស់នេះ ជា​ក្តីបារម្ភ​ពី​សំណាក់​ដៃគូរ​វិនិយោគ ។ ​ទោះជា​យ៉ាងនេះ​ក្តី មាន​ក្រុមហ៊ុន​មួយចំនួន​កំពុង​ពិចារណា​ក្នុងការ​ទិញយក​ក្រុមហ៊ុន​អុីន​ធើ​ណែ​តរបស់ Yahoo ។ ក្រុមហ៊ុន​ទាំងនោះ​មានដូចជា Verizon, AT&T និង IAC ជាដើម ដែល​កំពុង​សំឡឹងមើល ធនធាន​របស់ Yahoo ៕ សុផល