ជីវិត​កម្សត់​រប​ស់បុ​រស​ដើមឈើ​ឥណ្ឌូនេស៊ី មុន​ស្លាប់​

Doliprane TVC

​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ប្រជាប្រិយ បាន​ចុះផ្សាយ​ពី​រឿង​បុរស​ដើមឈើ​បង់​ក្លា​ដេ​ស​ដែល​ត្រៀម​ទទួល​ការវះកាត់​ព្យាបាល តែ​ពេលនេះ យើងខ្ញុំ​សូម​លើក​ពី​បុរស​ដើមឈើ​ម្នាក់​ផ្សេងទៀត ជនជាតិ​ឥណ្ឌូនេស៊ី ដែល​បាន​លាចាក​លោក​កាលពីពេល​ថ្មីៗ​នេះ បន្ទាប់ពី​រងគ្រោះ​ព្រោះ​ជំងឺ​នេះ​អស់​រយៈពេល​យ៉ាងយូរ​មកហើយ ។​

ជីវិត​កម្សត់​រប​ស់បុ​រស​ដើមឈើ​ឥណ្ឌូនេស៊ី មុន​ស្លាប់​

​លោក Dede Koswara ជា​បុរស​ដើមឈើ​ក្នុង​រូបថត​ខាងក្រោម បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មួយកន្លែង​ក្នុង​តំបន់ Badung ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ព្រឹក​ថ្ងៃទី ៣០ ខែមករា ដោយ​ពុំបាន​សម្រេច​ក្តី​សុបិន​ព្យាបាល​រោគ​ចម្លែក​នេះ​ឲ្យ​ដាច់ស្រឡះ ។ គ្រូពេទ្យ​បាន​ប្រាប់​ឲ្យ​ដឹងថា កាលពី​បី​ខែ​មុន បុរស​រូបនេះ​បាន​បាត់បង់​រាល់​អ្វីៗ​គ្រប់យ៉ាង​របស់គាត់ រួមមាន​គ្រួសារ ការងារ សុខភាព និង ទទួលបាន​មកវិញ​នូវ​ភាពស្មុគស្មាញ ភាព​ចម្លែក​ពី​គេ​ប៉ុណ្ណោះ ។

ជីវិត​កម្សត់​រប​ស់បុ​រស​ដើមឈើ​ឥណ្ឌូនេស៊ី មុន​ស្លាប់​

លោក​ក៏​ធ្លាប់​វះកាត់​យក​ឬ​ស​ឈើ​លើ​ខ្លួន​លោក​ចេញ​ម្តង​រួចមកហើយ កាលពី​ឆ្នាំ ២០០៨ តែ​ឬ​ស​ឈើ​ក្នុង​ខ្លួន​លោក​នៅតែ​បន្ត​រីកលូតលាស់ រហូត​ចុងក្រោយ​ប្រពន្ធ​កូនលោក​ចាកចោល​លោក ព្រោះ​ពុំ​អាច​ទ្រាំ​នឹង​ភាពលំបាក​ជាមួយ​លោក​បាន ។​​ ​គេ​បានដឹងថា លោក​បាន​ស្លាប់​ដោយសារ​តែមាន​ជំងឺ​ធ្ងន់ៗ​ជាច្រើន​ក្នុង​ខ្លួន​លោក ដែល​រួមមាន​ពាក់ព័ន្ធ​នឹង​ថ្លើម ប្រព័ន្ធ​រំលាយ​អាហារ សួត និង ជាច្រើន​ទៀត ៕​     ថា​វរិ​ទ្ធ (​ប្រភព ៖ ដាយ​លី ម៉ែ​ល​)