ហួសហេតុ! សត្វឆ្មាកំសត់ មួយក្បាលស្រែករោទ៍ ដោយក្តីឈឺចាប់ ក្រោយពីត្រូវ បុរសម្នាក់យក ទឹកក្តៅកំពុងពុះ ស្រោចពីលើ (មានវីដេអូ)

បរទេស៖ វីដេអូដ៏គួរឲ្យរន្ធត់មួយ ដែលបុរសម្នាក់បានយក ទឹកក្តៅកំពុងពុះមួយខ្ទះ ទៅចាក់ស្រោចលើ សត្វឆ្មាមួយក្បាល បានកំពុងតែធ្វើឲ្យ មនុស្សជាច្រើនមានការខឹងសម្បារ និងធ្វើការរិះគន់ យ៉ាងចាស់ដៃតែម្តង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា វីដេអូមួយនេះត្រូវ បានថតដោយ ទូរស័ព្ទដៃរបស់ បុរសដែលមិនមាន ចិត្តចេះស្រលាញ់សត្វម្នាក់នោះ រួចក្រោយមកក៏ បានយកមកបង្ហោះ នៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក ដោយមិនបានដឹង ពីទីតាំងពិតប្រាកដ នោះឡើយ។ តែមិនយូរប៉ុន្មាន វីដេអូនេះក៏ត្រូវ លុបចោលទៅវិញ បន្ទាប់ពីទទួលបាន ការរិះគន់ និងការជេរប្រទេចយ៉ាងធ្ងន់ៗ ពីសំណាក់មនុស្សជាច្រើន​ ដែលបានទស្សនា វីដេអូនោះរួច។

ហួសហេតុ! សត្វឆ្មាកំសត់ មួយក្បាលស្រែករោទ៍ ដោយក្តីឈឺចាប់ ក្រោយពីត្រូវ បុរសម្នាក់យក ទឹកក្តៅកំពុងពុះ ស្រោចពីលើ (មានវីដេអូ)ហួសហេតុ! សត្វឆ្មាកំសត់ មួយក្បាលស្រែករោទ៍ ដោយក្តីឈឺចាប់ ក្រោយពីត្រូវ បុរសម្នាក់យក ទឹកក្តៅកំពុងពុះ ស្រោចពីលើ (មានវីដេអូ)
ទឹកក្តៅកំពុងពុះមួយខ្ទះ ដែលត្រៀមនឹងចាក់ស្រោច ទៅលើសត្វឆ្មាដ៏កំសត់ មួយក្បាលនេះ

បើយើងមើលតាម វីដេអូនោះយើងនឹង បានដឹងថា ដំបូងឡើយ គឺមានបុរសម្នាក់ កំពុងតែដាំទឹកមួយខ្ទះ ដែលវាកំពុងតែពុះ បន្តិចក្រោយមក រូបគេក៏កាន់ខ្ទះនោះ សំដៅទៅកាន់បង្អួច ដោយនៅខាងក្រៅនោះ គឺមានសត្វឆ្មាមួយក្បាល។ អ្វីដែលមិនគួរឲ្យជឿ គឺថាស្រាប់តែបុរសរូបនោះ បើកទ្វារបង្អួចឡើង រួចចាក់ស្រោចទឹកក្តៅ កំពុងតែពុះ ទៅលើសត្វឆ្មាដ៏កំសត់នោះ ជាហេតុធ្វើឲ្យវា រត់ឆ្លេឆ្លា និងស្រែករោទ៍យ៉ាងខ្លាំង ពោរពេញដោយក្តីឈឺចាប់ ជាទីបំផុត។

យ៉ាងណាមិញ គេនៅមិនទាន់ដឹងថា តើសត្វឆ្មាមួយនោះ នឹងមានស្ថានភាព យ៉ាងណានោះឡើយ ស្របពេលដែល អត្តសញ្ញាណបុរស ដែលបានចាក់ទឹកក្តៅ ទៅលើសត្វឆ្មា នោះក៏មិនទាន់មាន ការបញ្ជាក់ណាមួយ នៅឡើយនោះទេ៕

តោះចង់ដឹងថា តើវីដេអូនោះគួរឲ្យរន្ធត់ យ៉ាងណាសូម ទស្សនាទាំងអស់គ្នា៖

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត