រូបមន្ត​ពិសេស អោយ​សក់​របស់​អ្នក​ដុះ​បាន​យ៉ាង​លឿន ជាមួយ​នឹង​គ្រឿង​ផ្សំ​ទាំង​នេះ!

តើប្រិយមិត្តណាខ្លះ កំពុងតែ ជួបបញ្ហាការ បាត់​បង់​សក់ ដោយ​វា កើត​ឡើង​បណ្តាល មក​ពី​ស្ត្រេល និង​ស្ថាន​ការណ៍​ផ្សេងៗ ដូច​ជា​ការ​ញុំា​អាហារ គឺ​សព្វថ្ងៃ​យើង ដឹ​ងរួច​ហើយ​ថា រាល់បន្លែ និងសាច់ ជាដើម ភាគ​ច្រើន គេប្រើប្រាស់ ជាតិគីមី ដើម្បីអោយឆាប់ ធំធាត់លឿន ហើយពួកវាទាំងនេះ ក៏មានផល ប៉ះពាល់ ចំពោះ​សុខភាព យើងផងដែរ។

រូបមន្ត​ពិសេស អោយ​សក់​របស់​អ្នក​ដុះ​បាន​យ៉ាង​លឿន ជាមួយ​នឹង​គ្រឿង​ផ្សំ​ទាំង​នេះ!

ទន្ទឹមនឹងនេះ ប្រសិនជាអ្នក មានបញ្ហា បាត់បង់សក់ ដូចជារូបភាព នៅខាងលើនោះ កុំបារម្ភអី វិធី​សាស្ត្រ​នេះ ប្រហែលជាអាច ជួយប្រិយមិត្ត អោយដុះសក់ បានយ៉ាងលឿន ហើយវាងាយស្រួល ក្នុងការបង្កើត ទៀត​ផង។

តោះចង់ដឹង វិធីសាស្ត្រនេះ យ៉ាងម៉េចនោះ តាមដាន ដូចតទៅ៖

  • ប្រេង castor 2 ស្លាបព្រា
  • ស៊ុតមាន់មួយគ្រាប់ យកតែពណ៌ក្រហម
  • ទឹកឃ្មុំ 1 ស្លាបព្រា

របៀបធ្វើ៖ យកពួកវាទាំងបី លាយចូលគ្នា អោយសព្វ ជាការស្រេច បន្ទាប់មក យកមកលាបសក់ នៅ​លើ​ក្បាល រួចសឹម​ទុក​វា រយៈពេល 2 ទៅ 4 ម៉ោង ចាំលាងសំអាតចេញ ដោយប្រើប្រាស់ សាប៊ូកក់សក់។ អនុវត្ត បែបនេះ ប្រហែលជា 1 ទៅ 2 ដង ក្នុងមួយសប្តាហ៍ រយៈពេល 1 ខែនោះអ្នក នឹងដឹងលទ្ធផល។

បើចង់ដឹងបន្ថែម អោយកាន់តែច្បាស់ជាងនេះទៅទៀតនោះ ទស្សនាវីដេអូខាងក្រោម៖

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

ប្រសិនជា ប្រិយមិត្ត មានបញ្ហា ដូចជារូបភាព នៅខាងលើ អាចអនុវត្ត តាមវិធីសាស្ត្រនេះបាន ព្រោះវា​ងាយ​ស្រួល ក្នុងការបង្កើត និងមួយវិញទៀត ថែមទាំង ចំណាយថវិកា អស់តិច ទៀតផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន​វីដេអូ​ថ្មីៗ!!!

រូបមន្ត​ពិសេស អោយ​សក់​របស់​អ្នក​ដុះ​បាន​យ៉ាង​លឿន ជាមួយ​នឹង​គ្រឿង​ផ្សំ​ទាំង​នេះ!

  • ដោយ: Sambath
  • 9:43 AM, 05 February
  • ប្រភព: healthyfoodstar
  • Tag: សុខភាព