ស្រាវជ្រាវ &raquo ស្រាវជ្រាវ…

ប្រទេស​ប៊ុល​ហ្គា​រី មានឈ្មោះ​ផ្លូវការ​ថា «​សាធារណរដ្ឋ​ប៊ុល​ហ្គា​រី​» គឺជា​ប្រទេស​ដែល​ស្ថិត​នៅ​អឺរ៉ុប​ភាគ​អាគ្នេយ៍ ។ ប្រទេស​ប៊ុល​ហ្គា​រី មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​រ៉ូ​ម៉ា​នី នៅ​ភាគ​ខាងជើង​, ប្រទេស​ស៊ែ​ប៊ី និង​ប្រទេស​ម៉ា​សេ​ដ្វា​ន​នៅ​ភាគ​ខាងលិច​, ប្រទេស​ក្រិ​ក និង​ប្រទេស​តួ​ក​គី នៅ​ភាគ​ខាងត្បូង ចំណែក​ភាគ​ខាងកើត​ជាប់​នឹង​សមុទ្រ​ខ្មៅ (Black Sea)​។ ជាមួយ​នឹ​ទំហំ​ផ្ទៃដី​ប្រមាណ​ជា ១១០.៩៩៤ គីឡូ​ម៉ែត្រការ៉េ ប្រទេស​ប៊ុល​ហ្គា​រី គឺជា​ប្រទេស​ធំ​ជាងគេ​ទី​១៦​របស់​អឺរ៉ុប ។

-​ឈ្មោះ​ផ្លូវការ​សាធារណរដ្ឋ​ប៊ុល​ហ្គា​រី ។
-​បាវចនា សាមគ្គី​ជា​កម្លាំង ។
-​ទីក្រុង Sofia ។
-​ភាសាផ្លូវការ​ប៊ុល​ហ្គា​រី ។
-​ប្រធានាធិបតី Rosen Plevneliev ។
-​នាយក​រដ្ឋមន្ត្រី Boyko Borisov ។
-​អ្នកនាំពាក្យ​រដ្ឋសភា Tsetska Tsacheva​។
-​ផ្ទៃដី​សរុប ១១០.៩៩៤​គីឡូ​ម៉ែត្រការ៉េ ស្ថិត​ក្នុង​លំដាប់​ទី​១០៥ ។
-​បរិមាណ​ទឹក ០,៣​ភាគរយ ។
-​អត្រា​ប្រជាជន​ឆ្នាំ​២០១១ ចំនួន ៧.៣៦៤.៥៧០​នាក់ ស្ថិត​ក្នុង​លំដាប់​ទី​៩៥ ។
-​ដង់ស៊ីតេ​ប្រជាជន ៦៦,២​នាក់ ក្នុង​១​គីឡូ​ម៉ែត្រការ៉េ ស្ថិត​ក្នុង​លំដាប់​ទី​៩៥ ។
-GDP សរុប​ឆ្នាំ​២០១៥​គឺ​១៣២,៥៨៨​ពាន់​លាន​ដុល្លារ ស្ថិត​ក្នុង​លំដាប់​ទី​៦៦ ។ មនុស្ស​ម្នាក់​រក​ចំណូល​បានជា​មធ្យម ១៨.៥០១​ដុល្លារ ស្ថិត​ក្នុង​លំដាប់​ទី​៦៧ ។
-​រូបិយប័ណ្ណ Lev ។
-​បើកបរ​ប្រកាន់​ស្តាំ ។
-​លេខ​កូដ​ប្រទេស +៣៥៩ ៕