ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

ការ​ចាប់ផ្តើម ឬ​កំពុង​តែ​ដំណើរការ​អាជីវកម្ម មានរឿង​ជា​ច្រើន​ដែល​អ្នក​ចាំបាច់​ត្រូវ​ប្រុង​ប្រយ័ត្ន និង​រឿង​មួយ​ក្នុង​ចំណោម​នោះ​គឺ​មនុស្ស​។ ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​មនុស្ស​ដែល​ចូល​មក​ពេល​កំពុង​ប្រតិបត្តិការ​អាជីវកម្ម ព្រោះ​មនុស្ស​ប្រភេទ​ខ្លះ​អាច​ធ្វើ​ឱ្យ​អាជីវកម្ម​របស់​អ្នក​ជួបនឹង​បញ្ហា​បាន ។ ខាងក្រោម​នេះ គឺជា​បុគ្គល​១០​ប្រភេទ​ដែល​ចូល​មក​បំផ្លាញ​អាជីវកម្ម​របស់​អ្នក ៖

១-​មនុស្ស​ភ្ញាក់ ៖
ក្នុង​ចំណោម​ក្រុម​មនុស្ស​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​បាត់បង់​តុល្យភាព ហើយ​អាជីវកម្ម​របស់​អ្នក​ធ្លាក់​ចុះ គឺ​មនុស្ស​ដែល​ភ្ញាក់​គ្រប់ពេលវេលា ស្រ​ដៀង​នឹង​សំឡេង​ស៊ី​រ៉ែ​ន​របស់​រថយន្ត​សង្គ្រោះ​បន្ទាន់ ។ ជា​ធម្មតា អាច​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​អ្វី​ដែល​អ្នក​កំពុង​តែ​ធ្វើ ក្រៅពី​នេះ បុគ្គល​ដែល​មាន​លក្ខណៈ​បែប​នេះ​អាច​ធ្វើ​ឱ្យ​អ្នក​គិត​ថា ពួក​គេ​មានការ​ភ្ញាក់ផ្អើល​ច្រើន​ជាង​អាជីវកម្ម​របស់​អ្នក រហូត​ដល់​មាន​ផល​ប៉ះពាល់​ដល់​អាជីវកម្ម​របស់​អ្នក​ក៏​ថា​បាន ។

២-​មនុស្ស​ចង់​យក​ប្រៀប ៖
មនុស្ស​ដែល​មាន​លក្ខណៈ​ចង់​យក​ប្រៀប គួរ​ជា​អ្នក​ដែល​មាន​សមត្ថភាព​គ្រប់​ផ្នែក និង​ពោរពេញ​ទៅ​ដោយ​ការ​យក​ប្រៀប​ក្នុង​រឿង​ជា​ច្រើន​។ ស្តាប់​មើលទៅ ហាក់ដូចជា​ល្អ ប៉ុន្តែ​បញ្ហា គឺ​មនុស្ស​ទាំងនេះ​នឹង​មាន​មហិច្ឆតា​ខ្លាំង​ជាង​អ្នក​ដទៃ ដែល​ផ្តល់​ការ​រំខាន ព្រមទាំង​មានការ​សម្រេចចិត្ត​ដ៏​អាក្រក់ ។ ប្រសិនបើ​ខ្លួនឯង​ចាប់ផ្តើម​សម្រេចចិត្ត​ក្នុង​រឿង​ផ្សេង​ៗ​ដែល​អាក្រក់​បង្ហាញ​ថា អ្នក​កំពុង​តែ​ស្ថិត​ក្នុង​រង្វង់​មនុស្ស​ប្រភេទ​នេះ ។

៣-​មនុស្ស​សន្សំ​កំហុស​អ្នក​ដទៃ ៖
ជា​ក្រុម​មនុស្ស​មិន​ដែល​ភ្លេច​កំហុសឆ្គង​កន្លង​មក​របស់​អ្នក​ដទៃ​ទេ ។ មនុស្ស​ប្រភេទ​នេះ​តែង​គិតដល់​ចំណុច​ដែល​អ្នក​ដទៃ​ធ្វើ​ខុស និង​បង្ហាញ​នូវ​កំហុសឆ្គង​នោះ​ជា​និច្ច ។ ជា​ញឹកញាប់ គេ​តែង​ព្យាយាម​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ថា អ្នក​កំពុង​ភ្លេចខ្លួន ប៉ុន្តែ​ការ​ពិត រាល់​កំហុសឆ្គង​ក្នុង​ជីវិត​របស់​អ្នក វា​គ្រាន់តែ​ជា​មេរៀន​សម្រាប់​មេរៀន​បន្តបន្ទាប់​ទៀត​ប៉ុណ្ណោះ ។

៤-​មនុស្ស​ដែល​ស្អប់ខ្ពើម និង​ដើរ​ខ្សែលើ ៖
ជា​ប្រភេទ​មនុស្ស​ដែល​មានចិត្ត​ចង់​ដើរ​ខ្សែលើ​អ្នក​ដទៃ​ជា​និច្ច ប៉ុន្តែ​មនុស្ស​ទាំងនេះ​បែរជា​មិន​ធ្វើ​អ្វី​ឱ្យ​ដល់​ចំណុច​ដែល​ពួក​គេ​ត្រូវការ​ទេ បែរជា​ប្រើប្រាស់​អ្នក​នៅ​ក្បែរ​ខ្លួន ធ្វើ​ឱ្យ​រូបគេ​ឈាន​ឡើង​ខ្ពស់ ។ ក្រៅពី​នេះ មនុស្ស​នេះ​ពោរពេញ​ទៅ​ដោយ​ការ​ស្អប់​ខ្ពស់ អាច​ហៅ​ម្យ៉ាងទៀត​ថា ជា​អ្នក​ដែល​បាត់បង់​គោល​ជំហរ​។ ចូរ​កុំ​បណ្តោយ​ឱ្យ​មនុស្ស​ប្រភេទ​នេះ​ចូល​មក​ក្នុង​អាជីវកម្ម​របស់​អ្នក​ឱ្យ​សោះ គួរ​ប្រើ​ពួក​គេ​ជា​កម្លាំង​ជំរុញ​ដល់​អាជីវកម្ម​របស់​អ្នក​ឱ្យ​មានដំណើរ​ការ​ខ្លាំងក្លា​បំផុត ។

៥-​មនុស្ស​មាន​អំនួត ៖
ជា​មនុស្ស​ងុបងុល​នឹង​ខ្លួនឯង និង​ពោរពេញ​ទៅ​ដោយ​សមត្ថភាព គឺ​ពួក​គេ​បង្ហាញ​ពី​ខ្លួនឯង​ច្រើន​ហួសហេតុ ដែល​អាច​ធ្វើ​ឱ្យ​ការងារ​ជា​ក្រុម​ជួបនឹង​បញ្ហា​បាន ។ មនុស្ស​មាន​អំនួត​អាច​ធ្វើ​ឱ្យ​អ្នក​បង្កើត​ទំហំ​អាជីវកម្ម​លើស​ពី​ការ​ពិត រហូត​ដល់​ថ្នាក់​បាត់​ម្ចាស់​ការ​លើ​ខ្លួនឯង និង​ប្រមូល​ទុក​នូវ​រឿងរ៉ាវ​មិនល្អ អ្នក​ចាំបាច់​ត្រូវ​ឈរ​លើ​ការ​ការពារ​ដើម្បី​អាច​ទៅ​ដល់​គោលដៅ​បាន ។

៦-​មនុស្ស​បង្ហាញ​លក្ខណៈ​ជាស​ត្រូវ ៖
ការ​ចាប់ផ្តើម​អាជីវកម្ម អ្នក​អាច​ជួប​មនុស្ស​ដែល​មិន​អាច​ធ្វើ​ការងារ​រួម​គ្នា​ជា​ក្រុម ឬ​ធ្វើ​ការងារ​ទាំងអស់​គ្នា​បាន ប៉ុន្តែ​អ្នក​គួរតែ​ពិចារណា​យ៉ាង​ម៉ឺងម៉ាត់​ថា អ្នក​មិន​ចូល​ចិត្ត​អ្វី​ចំពោះ​សត្រូវ​របស់​អ្នក ។ ក្រៅពី​នេះ វិធី​ដែល​ល្អ​បំផុត គឺ​ត្រូវ​ងាក​មើល​ខ្លួនឯង​ខ្លះ សត្រូវ​ដែល​ឆ្លាត​វៃ​អាច​មិនមែន​ជា​អ្នក​ផ្សេង ប៉ុន្តែ​អាច​ជា​ខ្លួន​អ្នក​ផ្ទាល់​ក៏​ថា​បាន ។

៧-​មនុស្ស​ពូកែ​ឈ្លោះប្រកែក ៖
មនុស្ស​ទាំងនេះ​ចូល​ចិត្ត​យកឈ្នះ​គ្រប់​រឿង ទោះបីជា​រឿង​នោះ​មិន​ចាំបាច់​ត្រូវ​យកឈ្នះ​ក៏​ដោយ ។ ការ​ខាតបង់​ពេលវេលា​ក្នុង​ការ​យកឈ្នះ​លើ​មនុស្ស​ប្រភេទ​នេះ អាច​ជា​រឿង​គ្មាន​ប្រយោជន៍ និង​ខ្ជះខ្ជាយ ។ វិធីសាស្ត្រ​ដែល​ល្អ អ្នក​មិន​គួរ​យក​មក​ទុក​ក្នុង​ចិត្ត​ទេ ដោយ​អ្នក​ត្រូវ​ផ្តល់​នូវ​សារសំខាន់​ដល់​អាជីវកម្ម​ឱ្យ​បាន​គ្រប់គ្រាន់ ។

៨-​មនុស្ស​យក​តែ​សុខ ៖
ក្រុម​មនុស្ស​ប្រភេទ​នេះ​ប្រៀប​ដូច​ព្រះ​នៃ​ក្តី​សុខ ពួក​គេ​ចូល​ចិត្ត​សំឡេង​សើច និង​ជប់លៀង វា​អាច​ល្អ ប្រសិនបើ​ពេល​ណា​អ្នក​ត្រូវការ​សម្រាក ឬ​លំហែ​អារម្មណ៍ ប៉ុន្តែ​ប្រ​សិន​ចំ​ពេល​ដែល​អ្នក​ត្រូវ​ប្រើ​គំនិត និង​ផ្ចង់ចិត្ត​ធ្វើការ​វិញ​នោះ មនុស្ស​ទាំងនេះ​អាច​ធ្វើ​ឱ្យ​អ្នក​បែក​អារម្មណ៍​ពី​ការងារ​បាន ព្រោះ​ពួក​គេ​មិន​ចូល​ចិត្ត​អ្វី​ដែល​ធ្ងន់ធ្ងរ​នោះ​ទេ គឺ​ចូល​ចិត្ត​គិតតែ​រឿង​ដែល​សប្បាយ​រីករាយ​គ្រប់ពេលវេលា ។

៩-​មនុស្ស​មាន​ទឹកមុខ​ម៉ឺងម៉ាត់ ប៉ុ​ន្តែ​ក្រៀមក្រំ ៖
មនុស្ស​ប្រភេទ​នេះ​តែង​មាន​អារម្មណ៍​សោកសៅ ភ័យ​ខ្លាច ប្រសិនបើ​ដើរទៅ​ដល់​ទីណា គ្រប់​ទីកន្លែង​ប្រៀប​ដូច​មាន​ពពក​អ័ព្ទ​ខ្មៅ​បាំង​មុខជា​និច្ច ។ មនុស្ស​ប្រភេទ​នេះ​មើលទៅ​ហាក់ដូច​អង់អាច ប៉ុន្តែ​មើលទៅ​ខាងក្រៅ​បែប​ទុទិដ្ឋិនិយម​ជា​និច្ច ពួក​គេ​អាច​នឹង​ប៉ះពាល់​ដល់​អាជីវកម្ម​របស់​អ្នកជា​អវិជ្ជមាន​បាន ។ ដូច្នេះ អ្នក​ត្រូវ​តែ​ប្រាកដ​ក្នុង​ចិត្ត​ថា មនុស្ស​ប្រភេទ​នេះ​នឹង​មិន​ចូល​កៀក​អាជីវកម្ម​របស់​អ្នក​ខ្លាំង​ពេក​ទេ ។

១០-​មនុស្ស​សម្លឹង​ឃើញ​ប្រយោជន៍ ៖
អ្នកមាន​លក្ខណៈ​បែប​នេះ នឹង​ចូល​មក​ក្នុង​អាជីវកម្ម​របស់​អ្នក ដោយ​ការ​ប្រើ​លុយ​ដើម្បី​យកចិត្ត រួច​ផ្តល់​នូវ​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​ត្រូវការ តែ​គោលបំណង​ពិតប្រាកដ​របស់​ពួក​គេ គឺ​ចូល​មក​ដើម្បី​គ្រប់គ្រង​លើ​អ្នក និង​កិបកេង​ប្រាក់​ពី​អ្នក មិន​ថា​ជា​វិនិយោគិន ឬ​អ្នក​ណា​ក៏​ដោយ អ្នក​គួរតែ​ប្រុង​ប្រយ័ត្ន​ចំពោះ​មនុស្ស​ប្រភេទ​នេះ ព្រោះ​អាច​ធ្វើ​ឱ្យ​អ្នក​បាត់បង់​ថវិកា​ដោយ​មិនដឹង​ខ្លួន វា​មិន​ខុស​ពី​ពាក្យ​ថា « ប្រាក់​ក៏​បង់ ថង់​ក៏​ដាច់ » ៕