ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​តាកែវ ៖ ​លោក ឡាយ វណ្ណៈ អភិ​បាល​ខេត្ត​ បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ជា​មួយ​នាយ​ទាហាន ពល​ទាហាន​​​នៃ​តំបន់​ប្រតិបត្តិការ​សឹក​​រង​ខេត្ត ​កាលពី​​រ​សៀល​ថ្ងៃទី​៣ កុម្ភៈ ​ដោយ​មាន​ការ​​ចូល​រួម​​ពី​លោក​មេបញ្ជាការ​ មេបញ្ជា​ការ​រង និង​​នាយ​ទាហាន ​ពល​ទាហាន​​ចូល​រួម​ផង​ដែរ ។​

​លោក សេក រស់ មេបញ្ជាការ​​តំបន់​​ប្រតិបត្តិការ​​សឹក​រង​​ខេត្ត បាន​ឱ្យ​ដឹង​ថា នេះ​​ជា​ពិធី​ដ៏មាន​សារ​សំខាន់​​​​​​​​ដែល​​លោក​ ឡាយ វណ្ណៈ ​​បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ និង​ជូន​ដំណើរដល់​នាយ​ទាហាន ​ពល​ទាហាន​​ចំនួន​៣០​រូប ​​ត្រូវប្តូរ​វេនទៅ​​ប្រចាំការ​​​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ នៅ​​ខេត្ត​កោះ​កុង ​ដែល​ត្រូវ​ផ្លាស់​ប្តូរ​រាល់​៣​ខែ​ម្តង ។​

លោក​​អភិ​បាល​​ខេត្ត ​បាន​មាន​ប្រសាសន៍​​កោត​សរសើរ​ដល់​នាយ​ទាហាន ​ពល​ទាហានទាំង​អស់​ដែល​បាន​លះ​បង់​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​ការ​ពារ​ប្រជា​ពលរដ្ឋ និង​សង្គម​ជាតិ​ រហូត​​​​ឈាន​ទៅ​រក​​សុខ​សន្តិភាព​​​ពេញ​លេញ ពិសេស​ការ​​ពារ​​រាជ​រដ្ឋាភិបាល​​ស្របច្បាប់​ ​និង​បាន​នាំ​មក​នូវ​កិត្តិយស​ជូន​ដល់​ខេត្ត​តាកែវ​ ។​

​ក្នុង​ឱកាស​នេះ​ដែរ លោក​ ឡាយ វណ្ណៈ អភិ​បាល​ខេត្ត​តាកែវ ​​​បាន​ឧបត្ថម្ភ​គ្រឿង​ឧបភោគ​-បរិភោគ និង​​ប្រាក់​​មួយ​ចំនួន​ជូន​​ដល់​នាយ​ទាហាន ​ពល​ទាហាន ​ដើម្បីដោះ​ស្រាយ​ផ្ទាល់​ខ្លួន​​ផង​ដែរ ៕