ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ទូហ្គេមបាញ់ត្រី និងទូហ្គេមបៀរ​ សរុបចំនួន​៨០គ្រឿង ត្រូវបាន​​អាជ្ញា​ធរ​ខណ្ឌ​ទួលគោក​រៀបចំ​វាយ​​កម្ទេច​ចោល ​នៅ​វេលា​ព្រឹក​​ថ្ងៃទី​០៥ កុម្ភៈ ២០១៦ នេះ ស្ថិតនៅ​សាលា​ខណ្ឌ​ទួលគោក ​ក្រោម​​វត្តមាន​របស់លោក​ឯក ឃុនដឿន អភិបាល​ខណ្ឌ និង​មាន​ការ​​​ចូល​រួម​ពី​លោក​​​មេបញ្ជា​ការ​កង​​រាជ​អាវុធហត្ថ និង​​លោកអធិការ​​ផងដែរ ។

ទូហ្គេមទាំង​៨០​គ្រឿង ក្នុងនោះ​​​ទូហ្គេមបាញ់ត្រីមាន​ចំនួន​​១៨គ្រឿង និង​ទូហ្គេមបៀរ-សេះ​ចំនួន​៦៧គ្រឿង ដែល​អាជ្ញា​ធរ​​បានធ្វើការ​បង្ក្រាប​​ នា​ពេលកន្លងមក ។