ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ​៖ នៅក្នុងខែមករា ឆ្នាំ ​២០១៦កន្លងមកនេះ ​កម្ពុជាបាននំាចេញអង្ករ​ទៅក្រៅប្រទេស​បានចំនួន៤៤០៣៣តោន កើន២២,៦០%បើប្រៀបធៀប​ទៅនឹង​ឆ្នាំ២០១៥កន្លងមក។

នេះបើយោងតាមអ្នកនំា​ពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ​លោក អ៊ាង សុផល្លែត​ ដែលបង្ហោះតារាងស្តីពី​ការនំាអង្ករចេញរបស់​កម្ពុជាគិតចាប់​​តំាងពីឆ្នាំ២០១២​និងត្រូវបានបង្ហោះនៅលើ​បណ្តាញទំនាក់ទំនងសង្គម(Facebook)​ នៅប៉ុន្មាននាទីមុននេះ ។

បើតាមតារាងស្តីពី​បរិមាណអង្ករកម្ពុជាដែល​នំាចេញប្រចំាខែក្នុងឆ្នាំ២០១២-២០១៦​គិតជាតោនដដែលបានបង្ហាញថា​ ក្នុងឆ្នាំ២០១៥កន្លងមក ​កម្ពុជាបាននំាអង្ករចេញសរុប ៥៣ម៉ឺន៨៣៩៦​តោន ៕