ពួកកូរ៉េខាងត្បូង ថា នឹងបាញ់ទម្លាក់គ្រាប់ ម៊ីស៊ីលរបស់ កូរ៉េខាងជើង បើសិនជារំលោភ មកលើដែនដីរបស់ខ្លួន

ស៊េអូល៖ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ លោកស្រី ផាក ជិន ហេ (Park Geun-Hye ) បានថ្លែងថា សម្រាប់ផែនការ នៃការបាញ់គ្រាប់រ៉ុក្កែតដោយកូរ៉េខាងជើងអាច "អត់ឳនបានឡើយ" ដោយ ក្រសួងការពារជាតិរបស់លោកស្រី សន្យាថា នឹងបាញ់ទម្លាក់ បើសិនជារំលោភមកលើអធិតេយ្យរបស់ខ្លួនមែននោះ ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ថា រដ្ឋាភិបាលក្រុងព្យុុងយ៉ាង បានប្រកាសជាឳឡារឹកថា កូរ៉េខាងជើង នឹងបាញ់សាកល្បងគ្រាប់រ៉ុក្កែត ដើម្បីនាំយកនូវផ្កាយរណបបច្ចេកវិទ្យារបស់ខ្លួនទៅកាន់ទីលំហ ។ ការរៀបចំបាញ់នេះ នឹងផ្តើមឡើងនៅចន្លោះថ្ងៃទី៨ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខ ពោលអាចក្នុងអំឡុងពេលមួយចំថ្ងៃ ខួបកំណើតមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន គឺនៅថ្ងៃទី១៦ ខែកុម្ភៈ ខាងមុខនេះតែម្តង ។

គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញប្រភពព័ត៌មានខាងលើ បានផ្សព្វផ្សាយថា ទីភ្នាក់ងាររបស់ជ៉បុន ឈ្មោះ NHK បានបញ្ជាក់ថា កូរ៉េខាងជើង បានបង្វែរទិសដៅគ្រាប់ម៊ីស៊ីលរបស់ខ្លួន ដោយតម្រង់ទៅទិសខាងកើតវិញ ៕

ពួកកូរ៉េខាងត្បូង ថា នឹងបាញ់ទម្លាក់គ្រាប់ ម៊ីស៊ីលរបស់ កូរ៉េខាងជើង បើសិនជារំលោភ មកលើដែនដីរបស់ខ្លួន