ឈ្មួញ​ឈើ​បាញ់​តដៃ ជាមួយ​សមត្ថកិច្ច រួច​រត់​ចូល​ផ្ទះ​វីឡា

Doliprane TVC

កងកំលាំង សមត្ថកិច្ច​ខេត្តមណ្ឌលគិរី ដែល​រួមមាន​ទាំង​កងរាជអាវុធហត្ថ​ផង​នោះ បានធ្វើការ​ឡោមព័ទ្ធ​មេ​ឈ្មួញ​រកស៊ី​ឈើប្រណិត​ម្នាក់ តាំងពីព្រឹក​ព្រលឹម រហូតដល់​រសៀល នៅ​ថ្ងៃទី ៣ ខែកុម្ភៈ​នេះ ស្ថិតនៅក្នុង​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា បន្ទាប់ពី​បាន​ជួយ​លាក់បាំង​រថយន្ត​ដឹកឈើ​ល្មើសច្បាប់ ព្រមទាំង​បាញ់​តដៃ​គំរាម​សមត្ថកិច្ច​ថែមទៀត ។​

ឈ្មួញ​ឈើ​បាញ់​តដៃ ជាមួយ​សមត្ថកិច្ច រួច​រត់​ចូល​ផ្ទះ​វីឡា

កំលាំង​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រមាណ​ជា ២ រសៀល ថ្ងៃទី ៣ កុម្ភៈ គេ​បានឃើញ​រថយន្ត​ដឹកឈើ​ចំនួន ២ គ្រឿង បាន​បើក​ចេញពី​ស្រុក​អូររាំង ពេលនោះ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ក៏​ធ្វើការ​ស្ទាក់​ចាប់បាន​មួយគ្រឿង ។ ចំណែក​មួយគ្រឿង​ទៀត បាន​បើក​រត់​រហូតមកដល់​ផ្ទះ​វីឡា ដែល​ស្ថិតនៅ​ក្នុងភូមិ​ស្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ក៏​បើកចូលទៅ​ក្នុងផ្ទះ​នោះ ហើយ​ពេលនោះ​ក៏មាន​ការបាញ់​គំរាម​សមត្ថកិច្ច​ថែមទៀត ។

ឈ្មួញ​ឈើ​បាញ់​តដៃ ជាមួយ​សមត្ថកិច្ច រួច​រត់​ចូល​ផ្ទះ​វីឡា

ផ្ទះ​ដែល​រថយន្ត​ដឹកឈើ​បើកចូលទៅ​លាក់ខ្លួន ហើយ​សមត្ថកិច្ច​កំពុងធ្វើការ​ឡោមព័ទ្ធ​នោះ ត្រូវបាន​គេ​បញ្ជាក់ថា ជា​របស់លោក សូ​ម៉ា​រិត មាន​តួនាទី​ជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។ ​ពេលនេះ​កំលាំង​សមត្ថកិច្ច​កំពុង​ឡោម​ពន្ធ​ផ្ទះ​វីឡា​មួយ​នេះ​នៅឡើយ​ដើម្បី​រក វី​ធី​ចូលទៅ​ឆែកឆេ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សមត​កិច្ច ៕​សុថា​ត់​

ឈ្មួញ​ឈើ​បាញ់​តដៃ ជាមួយ​សមត្ថកិច្ច រួច​រត់​ចូល​ផ្ទះ​វីឡា