ស្លាប់ម្នាក់ ដោយសាររថយន្តដឹកស្រាបៀរបុកជិះម៉ូតូ

Doliprane TVC

ខេត្តកណ្ដាល : រថយន្តធុនធំដឹកស្រាបៀរអង្គរ ១ គ្រឿងបានបើកបុកបុរសម្នាក់បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ពេលកំពុងជិះម៉ូតូម្នាក់ឯងបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១ និង ៤០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ២០-២១ស្ថិតក្នុងភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ស្លាប់ម្នាក់ ដោយសាររថយន្តដឹកស្រាបៀរបុកជិះម៉ូតូ

បុរសរងគ្រោះឈ្មោះ ប្រាក់ ផល្លា ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ មានទីលំនៅក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺជិះម៉ូតូ ១ គ្រឿងម៉ាកហុងដា PCX ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1CL-8530 ។ ចំណែកឯរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហមពាក់ផ្លាកលេខភ្នំពេញ 3C- 2157 ដឹកស្រាបៀរអ្នកបើកបរមិនស្គាល់ឈ្មោះបានរត់គេចខ្លួនបាត់ស្រមោល ។

ស្លាប់ម្នាក់ ដោយសាររថយន្តដឹកស្រាបៀរបុកជិះម៉ូតូ

ក្រោយពេលកើតហេតុប៉ូលិសបានចុះធ្វើការវាស់វែងប្រគល់សាកសពទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីព្រមទាំងនាំយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានស្រុកអង្គស្នួលដើម្បីកសាងសំណុំរឿងនិងដោះស្រាយតាមផ្លូវច្បាប់៕

ពោធិ៍សែនជ័យ

ស្លាប់ម្នាក់ ដោយសាររថយន្តដឹកស្រាបៀរបុកជិះម៉ូតូ