ហែមថុន ​វិទិនី ​មាន​បញ្ហា​ច្រមុះ​​មក​​ព្យាបាល​នៅ​ស្រុក​ខ្មែរ​២​សប្ដាហ៍

ហែមថុន ​វិទិនី ​មាន​បញ្ហា​ច្រមុះ​​មក​​ព្យាបាល​នៅ​ស្រុក​ខ្មែរ​២​សប្ដាហ៍

កីឡា​ការិនី​ហែល​ទឹក​កម្ពុជា ហែមថុន វិទិនី ​ដែល​កំពុង​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ​នោះ​​បាន​មក​​សម្រាក​ព្យាបាល​ច្រមុះ​​​នៅ​ប្រទេស​កំណើត​វិញ​ប្រហែល​ជា​​​២​សប្ដាហ៍​ ទើប​អាច​ត្រលប់​ទៅ​ហ្វឹកហាត់​នៅ​ថៃ​បាន​ធម្មតា​វិញ​បាន។

 

ហែមថុន ​វិទិនី ​មាន​បញ្ហា​ច្រមុះ​​មក​​ព្យាបាល​នៅ​ស្រុក​ខ្មែរ​២​សប្ដាហ៍

 

ហែម​ថុន វិទិនី ​ជា​បេក្ខភាព​ដណ្ដើម​ពាន​រង្វាន់​អត្តពលិក​មាន​ប្រជាប្រិយភាព​ជាង​គេ​ដែល​រៀប​ចំ​ឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) ​សហការ​ជាមួយ​ក្រុមហ៊ុន​ណាហ្គាវើល និង​វិបសាយ Sabay ​ជា​អ្នក​ជួយ​ផ្សព្វផ្សាយ​បន្ដ។ វត្តមាន​របស់ វិទិនី ​នេះ​ដែរ រូបគេ​បាន​ប្រាប់​ថា​មិន​ត្រឹម​តែ​មក​ចូល​រួម​ពាន​រង្វាន់​នេះ​ទេ គោល​បំណង​ធំ​របស់​នាង​មួយ​ទៀត​គឺ​មក​ព្យាបាល​ច្រមុះ​ដែល​ដុះ​សាច់ ដើម្បី​ឱ្យ​វា​ជា​សះស្បើយ​មុន​ទៅ​ប្រកួត​ព្រឹត្តិការណ៍​​កីឡា​អូឡាំពិក​ឆ្នាំ​២០១៦ នៅ​ប្រទេស​ប្រេស៊ីល ។

 

កីឡា​ការិនី​ហែល​ទឹក​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ ​បាន​បន្ថែម​ថា​៖ “ខ្ញុំ​មក​ព្យាបាល​ច្រមុះ​នៅ​ខ្មែរ ព្រោះ​នៅ​ថៃ​មាន​ពេទ្យ​ព្យាបាល​ដែរ ប៉ុន្តែ​ត្រូវ​ចំណាយ​លុយ​ខ្លួន​ឯង​ច្រើន… នៅ​ខ្មែរ​យើង​ចំណាយ​អស់​តិច​ជាង។ ​ខ្ញុំ​នឹង​នៅ​ទីនេះ​ព្យាបាល​រយៈ​ពេល​២​សប្ដាហ៍ ហើយ​នឹង​ត្រលប់​ទៅ​វិញ​ដើម្បី​ហាត់​បន្ដ​ទៀត​មុន​ចេញ​ទៅ​ប្រទេស​ប្រេស៊ីល”។

 

ដើម្បី​ឱ្យ​ច្បាស់​ចំពោះ​រឿង​បញ្ហា​ច្រមុះ​នេះ សូម​ទស្សនា​សម្ដី​ផ្ទាល់​របស់ វិទិនី ​ខាង​ក្រោម​នេះ​៖

 

 

អត្ថបទ៖ មុន្នី រម្យ