អតីតអ្នកបើក រថយន្តក្រុមហ៊ុន កាពីតូលផ្ទុះ ការតវ៉ាជាថ្មី ឈានដល់ប្រើហិង្សា

ភ្នំពេញ ៖ អតីតក្រុមអ្នកបើករថយន្តក្រុង ឲ្យក្រុមហ៊ុនកាពីតូល ដឹកអ្នកដំណើរ ប្រមាណជា៥០នាក់ នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០១៦នេះ បានកក្រើកផ្ទុះការតវ៉ាសាជាថ្មី រហូតឈានដល់ការប្រើអំពើហិង្សា ដើម្បីសម្រុកចូល ស្នាក់ការក្រុមហ៊ុនកាពីតូលផ្សារអូឫស្សី។

អតីតក្រុមអ្នកបើករថយន្តក្រុង ក្រុមហ៊ុនកាពីតូល ដែលបានស្ងប់ស្ងាត់ការ តវ៉ាមួយពេលហើយនោះ ខណៈនេះ កំពុងផ្ទុះការតវ៉ាជាថ្មីម្ដងទៀត រហូតដល់មានការបិទផ្លូវផ្សារអូឫស្សី និងប្រើអំពើហិង្សា ដើម្បីសម្រុកចូល ក្នុងស្ថានីយ៍រថយន្តក្រុមហ៊ុន តែពេលនេះប៉ូលីសកំពុងតែដុតដៃដុតជើង ដើម្បីធ្វើការទប់ស្កាត់ និងបង្ក្រាបក្រុមអ្នកតវ៉ា ទាំងនោះ។

សូមបញ្ជក់ថា ចលនាតវ៉ាអហិង្សា របស់អ្នកបើកឡាន ក្រុមហ៊ុនកាពីតូល ជាង១០០នាក់ បានផ្ទុះកាលពី ថ្ងៃទី៣០ ធ្នូ   ត្រង់ចំណុចផ្លូវបំបែកលេខ១៨២ ខាងត្បូងផ្សារ អូរឫស្សី កែងផ្លូវ លេខ១១១ ផ្លូវលេខ១០៥ រួមទាំង ផ្លូវលេខ១១៣ ដើម្បីឲ្យក្រសួងការងារ ជួយអន្តរាគមន៍ទៅលើឈ្មោះ ផាន់ ស៊ីផុន នាយកក្រុមហ៊ុន ដឹកជញ្ជូន អ្នក ដំណើរ កាពីតូល បញ្ឈប់ការធ្វើ ទុក្ខបុកម្នេញទៅលើបុគ្គលិក កម្មករ តំណាងសហជីព ដោយអនុញ្ញាតឲ្យពួកគេ ចូល ធ្វើការវិញ ព្រមទាំងគិតប្រាក់រំលឹកទាំងអស់ ហើយបញ្ឈប់ការ រំលោភច្បាប់ជាតិ និងអន្តរជាតិ៕