សម្តេចតេជោ អ្នកខ្លះតាំង ខ្លួនជាអធិរាជ ហ្វេសប៊ុកបាន បាត់បង់តំណែងហើយ

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា មានបុគ្គលមួយដែលបានតែងតាំងខ្លួនឯង ជាអធិរាជហ្វេសប៊ុកនោះ បានធ្លាក់ពីតំណែងហើយ។

ទោះបីជាសម្តេចមិនបាន បញ្ចេញចំឈ្មោះបុគ្គលណាមួយក៏ដោយ ប៉ុន្តែគ្រប់គ្នាដឹងច្បាស់ហើយថា គ្មានអ្នកណាក្រៅពីឯកឧត្តម សម រង្ស៊ីនោះទេ។

សម្តេចបញ្ជាក់នៅក្នុងពិធីចែក សញ្ញាបត្រដល់និស្សិត សកលវិទ្យាល័យជាតិគ្រប់គ្រង នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ថា “ដូចអ្នកខ្លះតាំងខ្លួនជាអធិរាជហ្វេសប៊ុក ឥឡូវបាត់តំណែងអធិរាជហ្វេសប៊ុក នាយករដ្ឋមន្រ្តីហ្វេសប៊ុក វាបាត់បង់តំណែងអស់ហើយ  តាំងខ្លួនជាអ្នកពូកែលើសគេលើសឯង”។

សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ សម្តេចតេជោហ៊ុន សែន បានប្រកាសនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ពីចំនួនអ្នកចូលចិត្ត(Like)ជាង២លាននាក់ ដែលចំនួននេះ សបញ្ជាក់ថា មានការកើនឡើងជាងឯកឧត្តមសម រង្ស៊ី ប៉ុន្តែមន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិបានលើកឡើងថា គណបក្សរបស់ខ្លួន មិនចាប់អារម្មណ៍ ពីចំនួនអ្នកចុចឡាយ លើផេកហ្វេសប៊ុក របស់សម្តេចតេជោទេ៕

សម្តេចតេជោ អ្នកខ្លះតាំង ខ្លួនជាអធិរាជ ហ្វេសប៊ុកបាន បាត់បង់តំណែងហើយ