ព័ត៌មាន​ជាតិ &raquo បរិយាយថ្ងៃនេះ

មហាជន​ទូ​ទាំង​ប្រទេស​កន្លង​មក​ចាប់អារម្មណ៍​ខ្លាំង​ណាស់​រឿង​ក្រុមការងារ​ថ្នាក់​ជាតិ​ តាម​បទបញ្ជា​នាយក​រដ្ឋមន្ត្រី​ ត្រួតពិនិត្យ​ការ​កាប់ ​និង​ដឹក​ជញ្ជូន​ឈើ ។ ពេល​ចុះ​ត្រួតពិនិត្យ​... ​ពិតជា​មាន​តម្លាភាព​មែន​... ​ត្រួត​ល្អិតល្អន់​...​ មើល​ខ្ទេច មើល​ខ្ទី​...​ បង្ហាញ​ឱ្យ​ឃើញ​ពី​សមត្ថកិច្ច និង​អំណាច​ថ្នាក់​ជាតិ ។

ក្រោយ​ពេល​បាន​ត្រួតពិនិត្យ​មួយ​រយៈ​កន្លង​... ​ពិតមែន​មិន​ទាន់​ចេញ​លទ្ធផល​... ​ប៉ុន្តែ​អាច​បង្ហាញ​ឱ្យ​មហាជន​មើលឃើញ​ថា មាន​មហា​វិនាសកម្ម​ធំធេង​ណាស់​...​ ជា​ឧក្រិដ្ឋកម្ម​ព្រៃឈើ​...​ បំផ្លាញ​សម្បត្តិ​របស់​ជាតិ​ដ៏​មហាសាល​ សម្រាប់​តែ​បុគ្គល​មួយ​ក្តាប់​តូច​...

ឈើ​ប្រណីត​មាន​ប្រមាណ​រាប់​ម៉ឺ​ន​ម៉ែត្រគូប​... ​ឬ​ត្រូវកា​ប់រាប់​ម៉ឺ​ន រាប់​សែន​ដើម​...​ ស្ទើរ​រលាយ​ទៅ​ហើយ​ ព្រៃឈើ​តំបន់​កន្ទុយ​នាគ​ នៃ​បណ្តា​ខេត្ត​ភាគ​ឥ​សាន​ប្រទេស ។

មិន​ទាន់​ដឹង​ថា អ្នក​ប្រព្រឹត្តិ​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​...​ មាន​ខ្សែ​សង្វា​ក់​ពីលើ​ដល់​ក្រោម​...​ ត្រូវ​ចាត់ការ​តាម​ច្បាប់​បែប​ណា​នៅឡើយ​ទេ​...​ ។
មហាជន​កំពុង​ខ្សឹប​ពី​មួយ​ទៅ​មួយ​... ​កំពុង​បញ្ចេញ​ទស្សនៈ​ផ្សេង​ៗ​គ្នា​... ​ពេញ​ដោយ​កំហឹង​... ​។ ខ្លះ​ថា បើ​យក​ច្បាប់​មក​អនុវត្តន៍​រក​គុក​ដាក់​គ្មាន​ទេ​...​ ខ្លះ​ថា​ទេ ! ខ្លះ​ពិតជា​ជាប់​...​ តែ​ខ្លះ​មិន​ជាប់​ទេ​...​ គ្នា​គេ គ្នា​ឯង !

ខ្លះ​ទៀត​និយាយ​ថា​... ​ច្បាប់​ឱ្យ​ចាប់​អ្នក​ប្រព្រឹត្តិ​ប្រហែល​មិន​មាន​ទេ​... ​បើ​ច្បាប់​បញ្ជា​ឱ្យ​រឹបអូស​យក​ឈើ​ទាំងអស់​មក​ទុក​ម្តុំ​...​ វា​ច្បាស់​ជាង !

មាន​មតិ​ខ្លះ​និយាយ​ថា ប្រសិនបើ​អ្នក​ប្រព្រឹត្តិ​ និង​អ្នក​ពាក់ព័ន្ធ​ទាំងឡាយ​...​ មិន​ត្រូវ​បាន​ច្បាប់​ចាត់ការ​ទេ​... ​ប្រាកដជា​គ្មាន​អ្នក​រាងចាល​ឡើយ​...​ ហើយ​ពេល​ក្រោយ​... ​ពេល​ចប់​យុទ្ធនាការ​បោសសំអាត​...​ ប្រាកដជា​មុខ​ដដែល​នាំ​គ្នា​ស្តារ​ដើម​វិញ​មិន​ខាន​ឡើយ​...​ ព្រមទាំង​គ្មាន​អ្នក​ណា​រាងចាល​ទេ​...
ដូច្នេះ​ប្រសិនបើ​មិន​រាងចាល​ទេ​...​ ថ្ងៃក្រោយ​សុំ​កុំ​រាង !!
                     អា​ឡេវ