​តាមពិត​អ្នក​ខ្សោយ​ផ្លូវភេទ​ដោយសារតែ​រឿង​ចឹង​ទេអី​!!!

​តាមពិត​អ្នក​ខ្សោយ​ផ្លូវភេទ​ដោយសារតែ​រឿង​ចឹង​ទេអី​!!!

​ស្ត្រេ​ស និង​ទម្លាប់​អាក្រក់​គ្រប់​ប្រភែទ​អាច​ជា​ហេតុផល​មួយ​ដែឡ​ធ្វើឱ្យ​អ្នកលែង​ចូលចិត្ត​ការងារ​លើ​គ្រែ​ទៀត​។ អ្វី​ដែល​ជា​ដំណឹង​ល្អ​នោះ​គឺថា អ្នក​អាច​ធ្វើ​រឿង​មួយ​ចំនួន​ចំពោះ​ភាព​ខ្សត់ខ្សោយ​ខាង​ផ្លូវភេទ​អ្នក​បាន ហើយ​ជំហាន​ដ៏​សំខាន់​បំផុត​នោះ​គឺថា​អ្នក​អាច​ដឹង​ថា​អ្នក​នឹង​ត្រូវ​ធ្វើ​ដូចម្តេច​ដែរ​នៅ​ពេល​ដឹង​អំពី​មូលហេតុ​ដែលនាំឱ្យ​អ្នកខ្សោយ​ផ្លូវភេទ​នេះ​តែម្តង​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​ហេតុផល​ដែល​ធ្វើឱ្យ​អ្នក​ខ្សោយ​ផ្លូវភេទ​។

ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនពេក​
តាមពិត​គ្រឿង​ស្រវឹង​គឺ​របស់​ជំរុញ​ដល់​ចិត្ត​ក្លាហាន​របស់​មនុស្ស​ទេ​។ ប៉ុន្តែ​តើ​អ្នក​មាន​ដឹង​ទេ​ថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនពេក​អាច​បណ្តាល​ឱ្យ​បាត់បង់​ចំណង់​ផ្លូវភេទ​ទៅ​វិញ​ដែរ​ទេ​? ការ​ដែល​ញ៉ាំ​វា​ច្រើន វា​នឹង​ធ្វើឱ្យ​ងងុយគេង​ច្រើនជាង​ចង់​ប្រព្រឹត្ត​ការងារ​លើ​គ្រែ​ទៅទៀត​។

កំពុង​តែ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​
អ្នកនឹង​និយាយ​លា​ហើយ​ចំពោះ​ចំណង់​ផ្លូវភេទ​បើសិនជា​អញ​នក​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​ការបាក់​ទឹកចិត្ត​។ ក្រៅពីនេះ វា​ក៏​មាន​ថ្នាំ​ផ្សេងៗ​ទៀត​ជាច្រើន​ដែល​អាច​រំខាន​អ្នក​ពី​ចំណង់​នៃ​ការ​រួមភេទ​ដែរ​ដូចជា ថ្នាំ​ប្រឆាំងនឹង​អាឡែ​ហ្ស៊ី ថ្នាំ​ពន្យា​កំណើត និង​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​។

ចំណាយ​ពេល​នៅ​ជាមួយ​មិត្តភក្តិ​ច្រើនពេក​
ពិត​ណាស់​ការលេង​សប្បាយ​ជាមួយ​មិត្តភក្តិ​គឺជា​រឿង​ល្អ​។ យ៉ាណា​មិញ វា​អាច​ធ្វើឱ្យ​ចំណង់​ផ្លូវភេទ​ចុះខ្សោយ​បាន​។ ការចំណាយ​ពេល​នៅ​ជាមួយ​មិត្តភក្តិ​ច្រើន អាច​ធ្វើឱ្យ​អស់កម្លាំង នឿយហត់ និង​ខ្សោយ​អារម្មណ៍​ចង់​នៅ​ជិត​គ្នា​បាន​។

លេង​អ៊ី​ន​ធើ​ណេត​ពេល​គេង​
មាន​រឿង​តែ​ពីរ​គត់​ដែល​គូរ​ស្វាមីភរិយា​ធ្វើ​ក្នុង​បន្ទប់​គេង​នោះ​គឺ​ការ​គេង និង​រួមភេទ​។ រឿង​គ្រប់យ៉ាង​ដែល​ទាក់ទង​នឹង​ការងារ ឬ​ទំនាក់ទំនង​សង្គម​មិនគួរណា​ដាក់បញ្ចូល​ទៅ​ក្នុង​ការងារ​បន្ទប់​គេង​ឡើយ​បើសិន​ជា​អ្នក​ចង់​រក្សា​ចំណង់​ទំនាក់ទំនង​ជាមួយ​គ្នា​កាន់តែ​ស្អិតរ​មួ​ត​។

គេង​មិន​គ្រប់គ្រាន់​
បើសិន​ជា​អ្នក​មិន​ចង់​បាត់បង់​ចំណង់​ផ្លូវភេទ​នោះទេ អ្នក​គួរតែ​ធ្វើយ៉ាងណា​គេង​ឱ្យបាន​គ្រប់គ្រាន់​គឺ​ចាប់ពី ៧ ទៅ​៨​ម៉ោង​ក្នុង​មួយ​យប់​។ ការ​គេង​មិន​គ្រប់គ្រាន់​អាច​ធ្វើឱ្យ​ឡើង​ទម្ងន់ ជាពិសេស​ខ្សោយ​ចំណង់​ផ្លូវភេទ​តែម្តង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី05  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។