​ពិបាក​គេង​មែន​ទេ​? ប្រហែល​ជា​អ្នក​មិន​ទាន់​ចេញ​វិធី​ដកដង្ហើម​ត្រឹមត្រូវ​!!!

​ពិបាក​គេង​មែន​ទេ​? ប្រហែល​ជា​អ្នក​មិន​ទាន់​ចេញ​វិធី​ដកដង្ហើម​ត្រឹមត្រូវ​!!!

​ក្រោយពី​មាន​ភាព​តានតឹង​ពេញ​មួយ​ថ្ងៃ​នៅ​កន្លែង​ធ្វើការ​នោះ អ្វី​ដែល​អ្នកត្រូវការ​បំផុត​គឺ​ការ​គេង​លក់​យ៉ាង​ស្រួល​។ ប៉ុន្តែ​ជា​រៀប​រាល់​យប់ បើសិន​ជា​អ្នក​មិន​អាច​គេង​លក់ ឬ​ភ្ញាក់​កណ្តាល​យប់​រហូត វា​គួរតែ​ដល់​ពេល​ស្វែងរ​ដំណោះស្រាយ​ហើយ​។ ការ​គេង​នៅលើ​គ្រែ​ង និង​ប្រើ​វិធី​គ្រប់គ្រង​ការដកដង្ហើម​នឹង​ជួយ​ភ្ញោ​ចដ​ល់​អ័រម៉ូន​ងងុយគេង និង​ជំរុញ​ដល់​ការ​គេង​បាន​។

​តើ​គេ​ធ្វើ​យ៉ាងម៉េច​ទៅ​?
​ដំបូង​ឡើយ ចូរ​គេង​ចំហៀង (​ចូរ​គេង​ខាងស្តាំ ព្រោះ​ខាង​ឆ្វេង​អាចដាក់​សម្ពាធ​ទៅលើ​បេះ​ដូង​បាន​)​។​

​បិទ​ភ្នែក ហើយ​ដកដង្ហើម​ជ្រៅៗ​។ ចូរ​ប្រាកដថា ពោះ​អ្នក​រីក​យ៉ាង​ពេញលេញ​ពេល​ដកដង្ហើម​ម្តងៗ​។​

នៅពេលនេះ ចូរ​អត់​ដង្ហើម​ឱ្យ​បាន​យូរ​បំផុត​តាម​តែ​អាច​ធ្វើបាន​។ អ្នក​ប្រហែលជា​ពិបាក​ក្នុង​ការ​អត់​ដង្ហើម​ណាស់​ក្នុង​រយៈពេល​ពីរ​បី​វិនាទី​ដំបូង ប៉ុន្តែ​នៅ​ពេល​អ្នក​អនុវត្ត​ច្រើន អ្នកនឹង​អាចធ្វើ​បាន​រហូត​ដល់ ១០ ទៅ​១៥​វិនាទី​ឯណោះ​។

ចូរ​ធ្វើបែបនេះ ៥ ទៅ​៦​ដង​ជា​រៀងរាល់​យប់​មុនពេល​គេង​លក់​។ ចូរ​ចាំ​ថា វា​អាច​នឹង​ត្រូវ​ចំណាយពេល​ខ្លះ​ដែរ​ទើប​មាន​ប្រសិទ្ធភាព​៕

ប្រែសម្រួល៖ វេជ្ជ.​ ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី05  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។