អ្នក​ជំនាញ​បង្ហើប​ទីតាំង​ធំ​ៗ​ត្រូវ​ប៉ាន់​ក្នុង​រាជ​ធានី​ភ្នំពេញ

អ្នក​ជំនាញ​បង្ហើប​ទីតាំង​ធំ​ៗ​ត្រូវ​ប៉ាន់​ក្នុង​រាជ​ធានី​ភ្នំពេញ

បឹង​កេង​កង​១​ជា​តំបន់​ដែល​អ្នក​វិនិយោគ​ឲ្យ​តម្លៃ​ថា​ជា​តំបន់​ខ្លាញ់ ងាយ​ប្រកប​អាជីវកម្ម​នៅ​ទី​ក្រុង​ភ្នំពេញ។ ប៉ុន្តែ​នៅ​ក្នុង​នោះ ​ក៏​មាន​តំបន់​មួយ​ចំនួន​ទៀត​កំពុង​ក្លាយ​ជា​តំបន់​ពាណិជ្ជកម្ម ត្រូវ​ប៉ាន់​ផង​ដែរ។

 

អ្នក​ជំនាញ​បង្ហើប​ទីតាំង​ធំ​ៗ​ត្រូវ​ប៉ាន់​ក្នុង​រាជ​ធានី​ភ្នំពេញ

 

 

អគ្គនាយក​ក្រុម​ហ៊ុនKhmer Real Estate លោក គឹម ហ៊ាង បាន​ប្រាប់​ថា នា​ពេល​បច្ចុប្បន្ន តំបន់​ដែល​ចាត់​ទុក​ថា​ត្រូវ​ប៉ាន់​នោះ​រួម​មាន បឹង​កេង​កង១ មាត់​ទន្លេ ទួល​គោក ភ្នំពេញ​ថ្មី។ រី​ឯ​តំបន់​ដែល​ជា​មុខ​សញ្ញា​បន្ទាប់​លោក​ព្យាករណ៍​ថា ​គឺ​ពោធិ៍​ចិន​តុង។ វិសាល​ភាព​នេះ ដោយ​សារ​តែ​តម្រូវ​ការ​ឥត​ឈប់​ឈរ​របស់​មនុស្ស ហើយ​ពោធិចិនតុង​អាច​ជា​តំបន់​ខ្លាញ់​ដោយ​សារ​ទី​តាំង​នោះ​មាន​ភាព​រីក​ចម្រើន​ខ្លាំង​ដូច​ជា សាលារៀន ផ្សារ​ទំនើប ខុន​ដូ។

 

 

ចំណែក​៥​ឆ្នាំ​ខាង​មុខ តំបន់​ដែល​ត្រូវ​ប៉ាន់​បន្ទាប់​គឺ​តំបន់​អភិវឌ្ឍន៍​ថ្មី​ៗ​ដែល​មាន​ចម្ងាយ​១០-១៥​គីឡូម៉ែត្រ​ពី​វត្ត​ភ្នំ៕

 

 

សូមអាន     សំណង់​ផ្ទះ​ល្វែង​នៅ​តែ​បន្ត​សាងសង់​​ឥត​ឈប់ ទោះ​វិស័យ​នេះ…

 

 

 

អត្ថបទ៖ លឹម សុ​នា