ស្រាបៀរ​សិង្ហា ឈាន​មុខ​គេ​​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ ថប់ថៃប្រេន​២០១៦ នៅ​កោះ​ពេជ្រ


ស្រាបៀរ​សិង្ហា ឈាន​មុខ​គេ​​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ ថប់ថៃប្រេន​២០១៦ នៅ​កោះ​ពេជ្រ

ស្រាបៀរ សិង្ហា ជា​ផលិតផល​ឈាន​មុខ​មួយ​ក្នុង​ចំណោម​ផលិតផល​ល្បីៗ​ជាច្រើន​ដែល​នឹង​ចូលរួម​ក្នុង​ពិព័រណ៍​ពាណិជ្ជ​ថៃ ថប់ថៃប្រេន​២០១៦ ដែល​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​ពី​ថ្ងៃ​ទី​៣​ ដល់​ ​៧-​កុម្ភៈ​។ ពិព័រណ៍​ប្រចាំ​ឆ្នាំ​នេះ​ត្រូវ​បាន​ផ្ដួចផ្ដើម​ធ្វើ​ឡើង​ដោយ​សភា​ពាណិជ្ជកម្ម​ថៃ និង​ត្រូវ​​រៀបចំ​ដោយ Inter Trade Fairs ។

 

ស្រាបៀរ​សិង្ហា ឈាន​មុខ​គេ​​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ ថប់ថៃប្រេន​២០១៦ នៅ​កោះ​ពេជ្រ

 

ការ​ចូលរួម​របស់​ក្រុមហ៊ុន​សាជីវកម្ម សិង្ហា បាន​បង្ហាញ​ជូន​ស្ដង់​ពិព័រណ៍​លំដាប់​ខ្ពស់​លើ​ផ្ទៃ​បរិវេណ​៥៤​ម៉ែត្រការ៉េ ដែល​មាន​បង្ហាញ​គ្រឿង​ស្រវឹង​ (ស្រាបៀរ​សិង្ហា ស្រាបៀ​រលីអូ Syder Bay) ភេសជ្ជៈ​មិន​មែន​គ្រឿង​ស្រវឹង (B-ing, Sanvo) អាហារសម្រន់ (Max Snax, Coco Jazz, Yuki, Masita Seaweed) និង​អាហារ (Asia and Star Chefs under the Fine Food Capital Company, Pun Dee Rice) របស់​ក្រុមហ៊ុន Boon Rawd ។

 

ចាប់​ពី​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ពិព័រណ៍ បាន​បើក​ជូន​សម្រាប់​ដៃគូ​ពាណិជ្ជកម្ម អ្នក​លក់​រាយ-ដុំ និង​អ្នក​ចែកចាយ​ដែល​មាន​សក្ដានុពល​នានា​។

 

ពិព័រណ៍​ក៏​នឹង​បើក​ជូន​សម្រាប់​សាធារណជន​ចាប់​ពី​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ នេះ​ផង​ដែរ​។ ស្ដង់​ពិព័រណ៍​របស់​ក្រុមហ៊ុន​សាជីវកម្ម សិង្ហា នឹង​នាំ​មក​នូវ​ការ​ផ្ដល់​ជូន​ពិសេសៗ ជាមួយ​ហ្គេម​កម្សាន្ត និង​រង្វាន់​ជា​ច្រើន​សម្រាប់​ការ​ចំណាយ​ចាប់​ពី ៥​ដុល្លារ​ឡើង​ទៅ៕

 

ស្រាបៀរ​សិង្ហា ឈាន​មុខ​គេ​​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ ថប់ថៃប្រេន​២០១៦ នៅ​កោះ​ពេជ្រ

 

ស្រាបៀរ​សិង្ហា ឈាន​មុខ​គេ​​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ ថប់ថៃប្រេន​២០១៦ នៅ​កោះ​ពេជ្រ

 

ស្រាបៀរ​សិង្ហា ឈាន​មុខ​គេ​​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ ថប់ថៃប្រេន​២០១៦ នៅ​កោះ​ពេជ្រ

 

អត្ថបទ៖ ពាណិជ្ជកម្ម