អ្នក​គ្មាន​​លិខិត​បញ្ជាក់​ទី​លំ​នៅ​ដើម្បី​សុំ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ​អាច​ធ្វើ​បាន​ហើយ

អ្នក​គ្មាន​​លិខិត​បញ្ជាក់​ទី​លំ​នៅ​ដើម្បី​សុំ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ​អាច​ធ្វើ​បាន​ហើយ

ដើម្បី​ធា​នា​ឲ្យ​ការ​ចេញ​លិខិត​បញ្ជាក់​ទី​លំ​នៅ​សម្រាប់​គោល​ដៅ​នៃ​ការ​ស្នើ​សុំ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ក្នុង​ឃុំ​សង្កាត់ ជូន​ប្រជាពលរដ្ឋ​ដែល​ពុំ​ទាន់​មាន​សៀវភៅ​ស្នាក់​នៅ និង​សៀវភៅ​គ្រួសារ ប្រព្រឹត្ត​ដោយ​រលូន​និង​ប្រសិទ្ធភាព ក្រសួង​មហាផ្ទៃ​បាន​រៀប​ចំ​​បែបបទ​សុំ​ធ្វើ​ និង​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដូច​ខាង​ក្រោម៖

 

អ្នក​គ្មាន​​លិខិត​បញ្ជាក់​ទី​លំ​នៅ​ដើម្បី​សុំ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ​អាច​ធ្វើ​បាន​ហើយ

 

 

ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដោយ​ផ្ទាល់​នៅ​ចំពោះ​មុខ​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដែល​សា​ម៉ី​ខ្លួន​មាន​លំនៅ​ស្ថាន​នៅ​ក្នុង​ឃុំ​សង្កាត់​ដែល​ខ្លួន​ត្រូវ​បំពេញ​បែប​បទ​ដើម្បី​ស្នើ​សុំ​ផ្ដល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ត្រូវ​ភ្ជាប់​មក៖

 

– សំបុត្រ​កំណើត​បញ្ជាក់​ពី​សញ្ជាតិ​ខ្មែរ ឬ​ឯកសារ​ផ្លូវ​ការ​បញ្ជាក់​ពី​សញ្ជាតិ​ខ្មែរ
-សាក្សី​១​រូប​ដែល​មាន​លំ​នៅ​ស្ថាន​ក្នុង​ឃុំ​សង្កាត់​ជា​មួយ។ សាក្សី​ត្រូវ​នាំ​មក​ជាមួយ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​សៀវភៅ​ស្នាក់​នៅ​ឬ​សៀវភៅ​គ្រួសារ​របស់​ខ្លួន។

 
សិទ្ធ​សុំ​លិខិត​បញ្ជាក់​ទី​លំ​នៅ បាន​តែ​នៅ​ក្នុង​ឃុំ​សង្កាត់​ដែល​សា​ម៉ី​ខ្លួន​មាន​លំ​នៅ​ស្ថាន និង​ដែល​ខ្លួន​ត្រូវ​បំពេញ​បែប​បទ​ដើម្បី​ស្នើ​សុំ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ប៉ុណ្ណោះ។ ចំពោះ​ការ​ចេញ​លិខិត​នេះ​មិន​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​បង់​ថ្លៃ​សេវា​រដ្ឋបាល​នោះ​ទេ។

 
លិខិត​បញ្ជាក់​ទី​លំ​នៅ​សម្រាប់​គោលដៅ​នៃ​ការ​ស្នើ​សុំ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​នេះ​មិន​សម្រាប់​បញ្ជាក់​អំ​ពី​ភាព​ជា​កម្មសិទ្ធិ​លើ​លំ​នៅ​ស្ថាន​ឬ​ទី​សំណាក់​នោះ​ឡើយ៕

 

សូមចុចអាន៖ ហេតុ​ផល ៣ ចំណុច ញ៉ាំង​ឲ្យ​កំណើន​នៃ​ការ​ធ្វើ​ និង ប្ដូរ​អត្តសញ្ញាណ​ប័ណ្ណ​ថ្មី​ធ្លាក់​ចុះ​ដើម​ឆ្នាំ​នេះ​

 

គំរូលិខិតបញ្ជាក់ទីលំនៅ

អ្នក​គ្មាន​​លិខិត​បញ្ជាក់​ទី​លំ​នៅ​ដើម្បី​សុំ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ​អាច​ធ្វើ​បាន​ហើយ

 

 ព័ត៌មាន​បន្ថែម​អាច​ទាក់ទង​​លេខ​ទូរសព្ទ​របស់​មន្រ្តី​ខាងក្រោម​នេះ៖

 

 

អ្នក​គ្មាន​​លិខិត​បញ្ជាក់​ទី​លំ​នៅ​ដើម្បី​សុំ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ​អាច​ធ្វើ​បាន​ហើយ

 

 

 

អត្ថបទ៖ លឹម សុ​នា