​បង្អែម-​ទឹក​ក្រូច​ឆ្មារ​ជី​រអង្កាម​

​បុរសៗ​ នា​ពេលសព្វ​ថ្ងៃ​និយម​អំពារ​ស្ករ​កៅស៊ូ​ ពិសេស​ស្ករ​កៅស៊ូ ​ដែល​មាន​រសជាតិ​ជីរ​អង្កាម ​ដោយ​គេ​ជឿថា​ វា​អាច​បំបាត់​ក្លិន​មាត់។​ ហេតុ​អ្វី​ស្ត្រីៗ​ដែល​ជាភ​រិយា ​ឬ​គូ​សង្សារ​របស់​បុរស​អស់​នោះ ​មិន​ច្នៃ​តែ​ក្រូច​ឆ្មារ​ ជីរ​អង្កាម​ឱ្យ​អ្នក​ជា​ទីស្រឡាញ់​របស់​គេ​ផឹក​ម្តង​មើល​?​
​បង្អែម-​ទឹក​ក្រូច​ឆ្មារ​ជី​រអង្កាម​
ក. គ្រឿងផ្សំ៖
​ទឹក​សុទ្ធ ​៨​ពែង​ តែ​បៃតង ​(ឬ​តែ​លីបតុង​)​ ៨​កញ្ចប់​ ជីរ​អង្កាម​ស្រស់​មួយ​ក្រញុំ​​ ក្រូចឆ្មារ​ល្អ ១​ផ្លែ​ ស្ករ​ស​ ទឹកកក​អនាម័យ​ដុំ​តូចៗ ​ស្លឹក​ជីរ​អង្កាម ​និង​ចំណិត​ក្រូច​ឆ្មារ​ទុក​លំអ។​
ខ. របៀបធ្វើ៖
​បង្អែម-​ទឹក​ក្រូច​ឆ្មារ​ជី​រអង្កាម​
​ដាក់​ទឹក​ចូល​កំសៀវ​ដាំឱ្យពុះ​។​ ទឹក​ពុះ​ត្រូវព​ន្លត់​ចង្ក្រាន​ភ្លាម ​ហើយ​ដាក់​តែចូ​ល​ត្រាំនិ​ង​ជីរ​អង្កាម​ផង​ដែរ​។ ​គ្របគម្រប​កំសៀវ​ទុក​ប្រមាណ ​១០ នា​ទី។ ​ពេល​តែ​ចេញ​ជាតិ​អស់​ស្រង់​កញ្ចប់​ចោល​ ដាក់ស្ករ​តាម​ចំណូល​ចិត្ត​ ហើយ​កូរឱ្យ​រលាយ​អស់​។ ទុក​ពេល​ទឹក​តែ​នេះ​ត្រជាក់ ​ដាក់ចូ​ល​ទូរ​ទឹកកក​ឱ្យ​កាន់​តែ​ត្រជាក់​ល្អ​។ ពេល​ចង់​ទទួល​ទាន​រំលែក​ដាក់​កែវ​តូច​ល្មម​ដាក់​ទឹកកក​ ច្របា​ច់​ក្រូច​ឆ្មារ ​ដាក់​ចំណិត​ក្រូច​​ឆ្មារចូល​ និង​ដាក់​ស្លឹក​ជីរ​អង្កាម ​ពី​លើ​ជា​ការ​លំអ។​ អូយ ​កែវ​តែដែល​ត្រជាក់​ស្រទន់​ រស​ជាតិ​ជូរអែមៗ​ បន្លែម​ពី​លើ​ដោយ​ក្លិន​ប្រហើរ​នៃជីរអង្កាម​ សួរថា​អ្នក​ណា​មិ​នញ៉ាម​មាត់​នោះ​? ​
អត្ថបទ៖ ដេវីដ