របៀបធ្វើឲ្យទំហំរ៉េមទំនេរ នៅ​លើ iPhone ដើម្បី​ឲ្យ​វា​ដំនើរ​ការ​លឿន​ជាង​មុន ដោយ​មិនបាច់​ប្រើ​ក​ម្មវិធី​ជំនួយ!

មានមិត្តអ្នកអាន មួយចំនួន ប្រាកដជា​មាន​ការ​ងឿង​ឆ្ងល់ ថា​នេះ​ពិត​ជា ការ​ពិត ឬយ៉ាង​ណា។ បន្ទាប់​ពីការ​ធ្វើតេស្តរបស់​ក្រុម​អ្នក​ជំនាញ បាន​ឲ្យ​ដឹង​ថា​ការ​ធ្វើ​បែប​នេះ​ មិន​សូវ​មាន​នរណា​​ដឹងទេ តែវាពិតជា​មាន​ប្រសិទ្ធិ ក្រោយពីពួកគេបានធ្វើបែបនេះហើយ ពួកគេសង្កេតឃើញថា ទំហំរ៉េមទំនេរជាងមុន មានន័យនៅ​សល់​ទំហំធំជាងមុន ដូចនេះវាក៏ជាហេតុដែលធ្វើឲ្យ iPhone ដំនើរការលឿនជាងមុនផងដែរ។

របៀបធ្វើឲ្យទំហំរ៉េមទំនេរ នៅ​លើ iPhone ដើម្បី​ឲ្យ​វា​ដំនើរ​ការ​លឿន​ជាង​មុន ដោយ​មិនបាច់​ប្រើ​ក​ម្មវិធី​ជំនួយ!

ការធ្វើបែបនេះពិតជាងាយស្រួល អ្នកប្រើប្រាស់មិនបាច់ដោនឡូដកម្មវិធី ឬដំឡើង tweak អ្វីមកប្រើប្រាស់​នោះទេ អ្នកអាចអនុវត្តតាមវិធី ដែលយើងនឹងណែនាំនៅខាងក្រោមនេះបាន ដើម្បីយល់បានកាន់តែច្បាស់ អ្នកអាចសាកល្បងធ្វើតាមបាន។

  • ដំបូងអ្នកត្រូវចុចលើប៊ូតុង Power ឲ្យជាប់ ចាំដល់វាចេញសញ្ញាឲ្យអូសបិទស្មាតហ្វូន បន្ទាប់​ប្រលែង​​ដៃចេញ ចាំចុចលើប៊ូតុង Home ឲ្យជាប់វិញម្តង រហូតទាល់តែបាត់សញ្ញាអូស​បិទ​ស្មាត​ហ្វូន​នោះ ដូចនេះទំហំរ៉េមកាន់តែទំនេរជាងមុន។

របៀបធ្វើឲ្យទំហំរ៉េមទំនេរ នៅ​លើ iPhone ដើម្បី​ឲ្យ​វា​ដំនើរ​ការ​លឿន​ជាង​មុន ដោយ​មិនបាច់​ប្រើ​ក​ម្មវិធី​ជំនួយ!

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

ប្រសិនបើអ្នកនៅតែមិនជឿ អ្នកអាចសាកល្បងដោយខ្លួនឯងផ្ទាល់ ដោយដោនឡូដ​កម្មវិធី​បង្ហាញ​ទំហំ​រ៉េម​របស់​ស្មាត​ហ្វូន ហើយអ្នកត្រូវសង្កេតមើលទំហំរ៉េម ដែលមិនទាន់បានធ្វើបែបនេះ​ រួចសង្កេតមើល ទំហំរ៉េម ដែលធ្វើបែបនេះរួច​​ ថានៅសល់ទំនេរប៉ុន្មាន អ្នកនឹងដឹងបានកាន់តែច្បាស់។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

របៀបធ្វើឲ្យទំហំរ៉េមទំនេរ នៅ​លើ iPhone ដើម្បី​ឲ្យ​វា​ដំនើរ​ការ​លឿន​ជាង​មុន ដោយ​មិនបាច់​ប្រើ​ក​ម្មវិធី​ជំនួយ!

  • ដោយ: Hong
  • 10:42 AM, 05 February
  • ប្រភព: Phonarena
  • Tag: ចំណេះដឹងទូទៅ