កំពូល​អាហារ​សម្រក​ទម្ងន់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​

Doliprane TVC

​បច្ចុប្បន្ន​អ្នក​រាល់គ្នាពិសេស​នារី​តែង​ព្រួយបារម្ភ​អំពី​បញ្ហា​លើសទម្ងន់​(​ធាត់​ជ្រុល​)​ដែល​មិនមែនជា​ក្តី​ប្រាថ្នា​របស់ខ្លួន ប៉ុន្តែ​អ្នក​ក៏​មិនគួរនឹងដាក់​ទណ្ឌកម្ម​ខ្លួនឯង​ក្នុងការ​ហាត់ប្រាណ​រហូត​ដល់​ធ្លាក់ខ្លួន​ឈឺ ឬ តម​អាហារ​រហូតដល់​ខ្វះ​ជីវជាតិ​ក្នុង​រាងកាយ​នោះដែរ ។ ​ប្រសិនបើ​អ្នកទទួល​ទាន​អាហារ​ដែល​មិនល្អ​សម្រាប់​សុខភាពដូចជា អាហារ​កំប៉ុង អាហារ​ឆ្អិន​ស្រាប់​ជាដើមអ្នកនឹង​បានទទួល​មកវិញ​នូវ​សារជាតិ​ដែល​អ្នក​មិនត្រូវ​ការដូចជា កាបូ​អ៊ី​ដ្រា​ត កាឡូរី កម្រិត​ខ្ពស់ និង ជាតិ​ខ្លាញ់​ច្រើនប្រការនេះ​នឹងធ្វើ​ឱ្យ​អ្នក​កាន់តែ​ធាត់ ។ ដូច្នេះ​ចូរ​ទទួលទាន​អាហារ​ដែល​ល្អៗ​សម្រាប់​សុខភាព និង ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់ និង សមរម្យវា​នឹង​ជួយ​ឱ្យ​ការ​សម្រក​ទម្ងន់របស់​អ្នក​បាន​ជោគជ័យ ។​

-​ប្រូតេអ៊ីន​របស់​សណ្តែក​សៀង​
​នៅក្នុង​បណ្តា​កំពូល​អាហារ​ប្រូតេអ៊ីន​ឈរ​លេខ​មួយ​ក្នុង​បញ្ជី ។ ការបន្ថែម​ប្រូតេអ៊ីន​នេះ​នឹង​នាំមក​នូវ​សមត្ថភាព​ខ្ពស់​ក្នុង​ការដុត​រំលាយ ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​របស់​អ្នក ។ ប្រព័ន្ធ​ក្រពះ ពោះវៀន លំបាក​ក្នុង ការរំលាយ​បណ្តា​អាហារ​ដែល​សម្បូរ​ជាតិ​ខ្លាញ់ ប៉ុន្តែ​ប្រូតេអ៊ីន​ល្អ​ដែលមាននៅ​ក្នុង​សណ្តែកសៀង​មាន​តួនាទី​ជួយ​ជំរុញ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើការ​បានល្អនិងជួយ​បញ្ចុះទម្ងន់​របស់​អ្នក​យ៉ាង​មាន​ប្រសិទ្ធភាព។

កំពូល​អាហារ​សម្រក​ទម្ងន់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​

​ប្រសិនបើ​អ្នក​ពិតជា​ចង់​សម្រក​ទម្ងន់​មែន​នោះ ចូរ​ផឹកទឹក​សណ្តែកសៀង ឬ បបរ​សណ្តែកសៀង​ដែល​មិនមាន​ជាតិ​ស្ករ ឬ មាន​ជាតិ​ស្ករ​តិច​បំផុត ។​ ​ចូរ​ចងចាំ​ថា​នៅពេល​អ្នកមាន​សាច់ដុំ​គ្មាន​ខ្លាញ់​ច្រើនរាងកាយរបស់​អ្នក​នឹងមាន​ថាមពល​គ្រប់គ្រាន់​ក្នុង​ការជំរុញឱ្យ​សកម្មភាព​រំលាយ​បាន​កាន់់តែ​ប្រសើរ ។ ប្រូតេអ៊ីន​ជួយ​បង្កើត​សាច់ដុំ ហើយ​ការហាត់ប្រាណ​ដែលមាន​តុល្យភាព​នឹង​ជួយ​បង្កើត​សាច់ដុំ​គ្មាន​ខ្លាញ់​កាន់តែច្រើន និង មាំមួន ។​​ការបន្ថែម​ប្រូតេអ៊ីន​សណ្តែកសៀង​ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​នឹងផ្តល់នូវ​ថាមពល​ដល់​សាច់ដុំ ប្រការនេះ​នឹង​ជួយ​ដុត​រំលាយ​ជាតិ​ខ្លាញ់​បាន​យ៉ាង​ឆាប់រហ័សហើយ​អ្នក​នឹងមាន​រូបរាង​ស្រ​ឡូ​ន​ដូច​ប្រាថ្នា ។​
​ ​ ​ ​ ​
-​គ្រាប់​ធញជាតិ​ទាំង​សម្បក​
​ជាទូទៅ​គ្រាប់​ធញជាតិ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​«​គ្រាប់​ទាំង សម្បក​» ឬ «​គ្រាប់​ដែល​នៅមាន​សភាព​ដើម​» នៅពេល​វា​មាន​ស្រទាប់​កន្ទក់មាន​ពន្លក​ក្នុង​គ្រាប់ និង មាន​សាច់​ក្នុង​គ្រាប់ ។ អ្នក​ប្រហែលជា​បានដឹងហើយថា ផ្លែឈើ និង បន្លែ​មាន​សារជាតិ​ហ្វី​តូ​គីមី​ខ​ល (Phytochemicals) និង សារជាតិ​ប្រឆាំងនឹង​អុកស៊ីដកម្ម​ច្រើន ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់​ដែល​ដឹងថា​គ្រាប់​ធញជាតិ​គឺជា​ប្រភព​នៃ​ជាតិ​បំប៉ន​ដ៏​សម្បូរបែប ។​

កំពូល​អាហារ​សម្រក​ទម្ងន់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​

​នៅក្នុង​គ្រាប់​ធញជាតិ​ទាំង​សម្បក​មាន​ផ្ទុក​វីតាមីន B វីតាមីន E ជាតិ​ដែក ម៉ាញេស្យូម និង សារជាតិ​សរសៃ ។ ទាំងនេះ​ជា​សារជាតិសំខាន់​ដែល​ជួយ​គ្រប់គ្រង​សកម្មភាព​ពោះវៀន​ធ្វើឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការល្អ និង គ្រប់គ្រង​ការស្រេកឃ្លាន​ផងដែរ ។​ ​ពិសា​គ្រាប់​ធញជាតិ​ទាំង​សម្បក​មាន​អង្ករសំរូប គ្រាប់ស្រូវ​សាឡី​ទាំង​សម្បក ម្សៅ​ស្រូវ​សាលី ពោត​លីងអាច​កាត់បន្ថយ​បញ្ហា​ទាក់ទិននឹង​បេះដូង គ្រប់គ្រង​កម្រិត​ខ្លាញ់​អាក្រក់ សម្ពាធ​ឈាម សម្រក​ទម្ងន់ ព្រមទាំង​កាត់បន្ថយ​ហានិភ័យ​ដែលនាំឱ្យ​កើត​បញ្ហា​ឈាមកក ។​

-​ផ្លែ​ប៉ោម​
​នៅក្នុង​ផ្លែ​ប៉ោម​មាន​ជាតិ​ទឹក​ច្រើន​លើសលប់​ដែលមាន​ប្រយោជន៍ ដល់​គម្រោង​សម្រក​ទម្ងន់​របស់​អ្នក ។ ផ្លែ​ប៉ោម​មាន​ផ្ទុក​ជាតិ​បំប៉ន​មួយ ប្រភេទ​ដែល​ហៅថា ប៉ាក​ទីន (pactin)​មាន​ប្រសិទ្ធភាព​គ្រប់គ្រង​ជាតិ ខ្លាញ់​ដែល​កោសិកា​របស់​អ្នក​អាច​នឹង​ស្រូបយក ។ មាន​ផ្លែឈើ​ជាច្រើន ប្រភេទ​សម្បូរ​ដោយ​ជាតិ​ទឹក ដូចជា​ផ្លែ​ប៊ឺ​រី​ជាដើម ហើយ​វា​មិន​ត្រឹម​តែមានជាតិ​ទឹក​ច្រើន​នោះទេ តែ​ក៏មាន​ផ្ទុក​សារជាតិ​ប្រឆាំង​អុកស៊ីដកម្ម និង ជាតិ​សរសៃ​ហ្វៃ​ប៊ឺ​រ​ផងដែរ ។ ចូរ​បន្ថែម​ផ្លែឈើ​ទាំងនេះ​ទៅក្នុង​របប​អាហារ​របស់​អ្នក ព្រោះ​វា​នឹង​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់ និង សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ។ ថ្វីបើ​ផ្លែឈើ​ដែលមាន​ជាតិ​ទឹក​ច្រើន​មាន ប្រយោជន៍​ដល់​ការរំលាយ​អាហារ និង បញ្ចុះទម្ងន់ ប៉ុន្តែ​នៅពេល​អ្នក​បរិភោគ​វា​ច្រើន​ជ្រុល​ពេក អ្នក​ក៏​នឹង​ទទួលបាន​ផល​អវិជ្ជមាន​ខ្លះៗ​ដោយសារតែ​ជាតិ​អាស៊ីដ​ធម្មជាតិ​របស់​វា ។

កំពូល​អាហារ​សម្រក​ទម្ងន់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​

-​ត្រី​
​ត្រី​ជា​ប្រភព​ប្រូតេអ៊ីន​មួយ​ដ៏​ល្អ ប៉ុន្តែ​ពេលនេះ​យើង​មិន​និយាយ​ដល់​ប្រូតេអ៊ីន​នោះទេ យើង​យកចិត្តទុកដាក់​ទៅលើ​អ័រម៉ូន​មួយ​ប្រភេទ​មាន​ឈ្មោះថា លី​ប​ទីន (Leptin)​ដែលមាន​នៅក្នុង​រាងកាយ​របស់​អ្នក ។ លី​ប​ទីន​ជា​អ័រម៉ូន​មាន​ឥទ្ធិពល​ផ្ទាល់​ទៅលើ​ការស្រូបយក​ជីវជាតិ និង ជា​កត្តា​សម្រេច​ចុងក្រោយ​ថា តើ​ត្រូវ​រក្សាទុក កាឡូរី ឬ ដុត​វា​ឱ្យទៅជា​ថាមពល​សម្រាប់​រាងកាយ ។​

កំពូល​អាហារ​សម្រក​ទម្ងន់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​

​ត្រី​ជា​អាហារ​ល្អ​បំផុត​ដែល​ជួយ​បន្ថយ​កម្រិត​លី​ប​ទីន​ក្នុង​រាងកាយ​របស់​អ្នក ។ នៅក្នុង​ការពិសោធ​មួយ​បង្ហាញថា អ្នក​ដែល​បានទទួល​ទាន​សាច់​ត្រី​ច្រើន បានធ្វើឱ្យ​កម្រិត​លី​ប​ទីន​ថយចុះ​ជិត ៥ ដង ធៀប​នឹង​អ្នក​មិនបាន​ហូប​សាច់​ត្រី ។ ចូរ​សាកល្បង​ទទួលទាន​សាច់​ត្រី​ផ្សេងៗ​គ្នាវា​នឹង​ធ្វើឱ្យ​សុខភាព​របស់​អ្នក​កាន់តែ​ប្រសើរឡើង​មិន​ខាន ។​
​ ​ ​
-​ក្រូច​ត្លុង​
​ចូរ​ទទួលយក​ផលប្រយោជន៍​សម្រាប់​សុខភាព​ពី​ទឹក​ផ្លែក្រូច​ត្លុង ដោយ​ការផឹក​វា​ឱ្យបាន​ញឹកញាប់ ។ វីតាមីន C ដែលមាន​នៅក្នុងប្រភេទ​ផ្លែ​នេះ​នឹង​ជួយ​ជំរុញ​ឱ្យ​ការរំលាយ​អាហារ​បែប​ធម្មជាតិ​ដំណើរ​ការល្អ ។ ក្រូច​ត្លុង​ត្រូវបាន​គេ​ចាត់ទុកជា​កំពូល​អាហារ​សម្រាប់​សម្រក​ទម្ងន់ ។ ទន្ទឹមនេះ​ក្រូច​ត្លុង​ក៏​ជួយ​បញ្ចុះ​អាំង​ស៊ុយ​លីន​ក្នុង​រាងកាយ​បន្តិច​ម្តងៗដែល​ប្រការនេះ​ជួយ​ការពារ រាងកាយ​របស់​អ្នក​ពី​ការផ្ទុក​ជាតិ​ស្ករ ។ ការកាត់បន្ថយ​កម្រិតអាំង​ស៊ុយ​លីន​ក៏​ជួយ​បន្ថយ​ការ​ឃ្លាន​របស់​អ្នក​ដែរ ។​ ផលប្រយោជន៍​មួយទៀត​របស់​ផ្លែក្រូច​ត្លុង​នោះ​មាន​ផ្ទុក​សារជាតិ​សរសៃ​ច្រើន និង មាន​កាឡូរី​ទាប ។ អ្នក​អាច​ទទួលយក​ប្រយោជន៍​នេះ​ដោយ​ការហូប​សាច់់​ក្រូច​ត្លុង ឬ ផឹកទឹក​ក្រូច​ត្លុង ។​

កំពូល​អាហារ​សម្រក​ទម្ងន់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​

-​ម្ទេស​ក្រហម​
​ម្ទេស​ក្រហម​មាន​ផ្ទុក​សមាសធាតុ​មួយ​ដែល​ហៅថា ខេ​ប​សៃ​ស៊ីន​(Capsaicin) ។ សារជាតិ​នេះ​ជួយ​បង្កើន​កម្តៅ​ក្នុង​ប្រ​ព័ន្ធ​រំលាយ​អាហារ ជា​លទ្ធផល​កាឡូរី​ត្រូវបាន​ដុត​កម្ទេច ។ ដូច្នេះ​អ្នក​ដែលមាន​រូបរាង​ធាត់​សម្បូរ​ខ្លាញ់​គួរតែ​ទទួលទាន​ម្ទេស​ឱ្យបាន​ច្រើន ប៉ុន្តែ​អ្នកមាន​ជំងឺ​ក្រពះ ពោះវៀន គួរតែ​ចៀសវាង​របស់​ហឹរ​នេះ ៕​​ ​បុត្រា​

កំពូល​អាហារ​សម្រក​ទម្ងន់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​