Lava V5 ស្មាតហ្វូនថ្មីប្រទេសឥណ្ឌា ដែលមាន Flash កាមេរ៉ាមុខ

Lava V5 ស្មាតហ្វូនថ្មីប្រទេសឥណ្ឌា ដែលមាន Flash កាមេរ៉ាមុខ

Lava V5 ជាស្មាតហ្វូនដ៏ទំនើបចេញថ្មីមួយរបស់ប្រទេសឥណ្ឌា ដែលវាត្រូវបានរចនាឡើងមិនចាញ់ស្មាតហ្វូនទំនើបៗដ៏ទៃទៀតនាពេលបច្ចុប្បន្ន នេះឡើយ ស្មាតហ្វូននេះមានរាងស្តើង ងាយស្រួលចាប់កាន់ គែមជុំវិញធ្វើឡើងពីអាលុយមីញ៉ូមដ៏រឹងមាំ ប្រើបានស៊ីមពីរ មាន Flash កាមេរ៉ាមុខ មានអេក្រង់ទំហំ 5.5 អ៊ីង ប្រភេទ IPS LCD capacitive ជាមួយនឹងកម្រិតភាពច្បាស់ 720 x 1280 ភិចសែល ដែលអាចបង្ហាញរូបភាព វីដេអូ បានយ៉ាងច្បាស់ល្អ ត្រជាក់ភ្នែក ។ Lava V5 បានបំពាក់នូវកាមេរ៉ាក្រោយទំហំ 13 មេហ្គាភិចសែល អមជាមួយ LED Flash ពីរគ្រាប់ជាប់គ្នា អាចថតរូបបានយ៉ងច្បាស់ល្អ មិនថាពេលយប់រឺពេលថ្ងៃ ហើយកាមេរ៉ាមុខមានទំហំ 8 មេហ្គាភិចសែល ថែមទាំងមាន LED Flash មួយគ្រាប់ទៀត សំរាប់ថតនៅពេលយប់ ។ ស្មាតហ្វូននេះមានមេម៉ូរីក្នុងម៉ាស៊ីនទំហំ 16 ជីកាបៃ ប្រើបន្ទះឈីប Mediatek MT6735 ដើរដោយស៊ីភីយូ Quad-core 1.3 GHz Cortex-A7 ជាមួយនឹងរ៉េមទំហំ 3 ជីកាបៃ អាចដោនឡូតហ្គេមធំៗ កម្មវិធីធំៗ បានយ៉ាងលឿនទាន់ចិត្ត ថែមទាំងអាចលេងហ្គេមអនឡាញ បើកកម្មវិធីផ្សេងៗ បានយ៉ាងរលូនផងដែរ ។ Lava V5 ដំនើរការដោយប្រព័ន្ធប្រតិបត្តិការ Android OS, v5.1 (Lollipop) មានថាមពលថ្មទំហំ 3000 មីលីអំពែ និងមានតែមួយព៌ណគត់គឺ ព៌ណស ។

Lava V5 ស្មាតហ្វូនថ្មីប្រទេសឥណ្ឌា ដែលមាន Flash កាមេរ៉ាមុខ

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 5.5 inches (720 x 1280 pixels)
  • បន្ទះឈីប : Mediatek MT6735
  • CPU : Quad-core 1.3 GHz Cortex-A7
  • RAM : 3 GB
  • Memory ខាងក្នុង : 16 GB
  • Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ទំហំ 32 GB
  • កាមេរ៉ាក្រោយ : 13 MP, dual-LED (dual tone) flash
  • កាមេរ៉ាមុខ : 8 MP
  • ថាមពលថ្ម : Removable Li-Po 3000 mAh
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v5.1 (Lollipop), planned upgrade to v6.0 (Marshmallow)
  • ពណ៌ : White

Lava V5 ស្មាតហ្វូនថ្មីប្រទេសឥណ្ឌា ដែលមាន Flash កាមេរ៉ាមុខ

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Lava V5 ស្មាតហ្វូនថ្មីប្រទេសឥណ្ឌា ដែលមាន Flash កាមេរ៉ាមុខ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Lava V5 ស្មាតហ្វូនថ្មីប្រទេសឥណ្ឌា ដែលមាន Flash កាមេរ៉ាមុខ

ចុះថ្ងៃទី5 ខែកុម្ភៈ ឆ្នាំ 2016 ម៉ោង 10:40 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ