Galaxy S7 អាច​នឹង​ប្រើ​ប្រាស់​បាន​ដល់​២​ថ្ងៃ​​រាល់​ពេល​បញ្ចូល​ថ្ម​មួយ​លើក


Galaxy S7 អាច​នឹង​ប្រើ​ប្រាស់​បាន​ដល់​២​ថ្ងៃ​​រាល់​ពេល​បញ្ចូល​ថ្ម​មួយ​លើក

ថ្មី​នេះ​អ្នក​ប្រើ​ប្រាស់​ Blog សញ្ជាតិ​រុស្សី​មួយ​រូប​ឈ្មោះ​ថា​ Eldar Murtazin បាន​បង្ហាញ​ពី​ព័ត៌មាន​ដ៏​​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាក់​ទង​នឹង​ថាមពល​ថ្ម​​របស់​ទូរសព្ទ​ Galaxy S7 ​ដែល​នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ឆាប់ៗ​នេះ។​​​

 

Galaxy S7 អាច​នឹង​ប្រើ​ប្រាស់​បាន​ដល់​២​ថ្ងៃ​​រាល់​ពេល​បញ្ចូល​ថ្ម​មួយ​លើក

 

តាម​សម្ដី​របស់​បុរស​រុស្សី​​​​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ទូរសព្ទ​ Galaxy S7 អាច​ប្រើ​ប្រាស់​​បាន​ដល់​ទៅ​ពីរ​ថ្ងៃ​​​ ដោយ​ពន្លឺ​អេក្រង់​បាន​កំណត់​ត្រឹម​៧៥​ភាគ​រយ​ និង​ប្រព័ន្ធ​ 4G បើក​ទុក​ចោល​ជានិច្ច។ ដោយ​ឡែក​ចំពោះ​ការ​ចាក់​វីដេអូ​វិញ​គឺ​​មាន​រយៈ​ពេល​ដល់​ទៅ​១៧​ម៉ោង​ ដោយ​​អេក្រង់​មាន​កម្រិត​ពន្លឺ​ ១០០​ភាគ​រយ។

 

Galaxy S7 អាច​នឹង​ប្រើ​ប្រាស់​បាន​ដល់​២​ថ្ងៃ​​រាល់​ពេល​បញ្ចូល​ថ្ម​មួយ​លើក

រូប​ភាព​ដែល​ចែក​ចាយ​ដោយ​លោក​ Eldar Murtazin

 

ត្បិត​ថា​ព័ត៌មាន​នេះ​មិន​មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ពី​ប្រភព​ណា​មួយ​នៅ​ឡើយ​ប៉ុន្តែ​គេ​ជឿ​ជាក់​ថា​ថាមពល​ថ្ម​ទូរសព្ទ​ Galaxy ជំនាន់​ថ្មី​នេះ​នឹង​ប្រើ​ប្រាស់​បាន​យូរ​ជា​មុន។ ចំពោះ​ថាមពល​ថ្មី​ Galaxy S7 គេ​រំពឹង​ថា​នឹង​មាន​ដល់​ ៣០០០​mAh ធំ​ជាង​ Galaxy S6 ដែល​មាន​ត្រឹម​ ២៥៥០mAh ប៉ុណ្ណោះ។

​​​​​​

បញ្ជាក់​ថា​​កន្លង​មក​​លោក Eldar Murtazin ធ្លាប់​បាន​ចែក​ចាយ​​ពី​ការ​វាយ​តម្លៃ​លើ​គុណភាព​ទូរសព្ទ​ជា​ច្រើន​គ្រឿង​ ដែល​​ទូរសព្ទ​ទាំង​នោះ​មិន​ទាន់​ចេញ​លក់​លើ​ទីផ្សារ​នៅ​ឡើយ៕​​​

​​​​
ចុច​អាន៖ កាមេរ៉ា​របស់​ Galaxy S7 នឹង​លែង​លយ​ចេញ​មក​ក្រៅ​ដូច​មុនទៀត​ហើយ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ BGR​​​​​​​​