​ចាប់​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​ប្លន់​ផ្ទះ វេរ​លុយ​វី​ង នៅ​ខេត្ត​ប៉ៃលិន តាម​ដីកា​តុលាការខេត្ត​ប៉ៃលិន​

តាកែវ: ​បុរស​ម្នាក់ ត្រូវបាន​នគរបាល​នាយកដ្ឋានព្រហ្មទណ្ឌ សហការ​ជាមួយ​នគរបាល​ខេត្ត តាកែវ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង ៤​និង​៣០​នាទី រសៀល នៅ​ភូមិ​ឃ្លាំង​ស​ម្ប​ត្ថិ ឃុំ​ពត់​ស ស្រុក​បាទី ខេត្តតាកែវ ដោយ​បុរស​នោះ ជាប់​ពាក់ព័ន្ធ ប្លន់​ផ្ទះ​វេរ​លុយ​វី​ង មាន​យីហោ ហេង រចនា កាលពី​រសៀល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​និង​៤០​នាទី ស្ថិត​ក្នុងភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

​ការឃាត់ខ្លួន​បុរស​ខាងលើ គឺធ្វើឡើង​តាម​ដីកា បញ្ជារ​អោយចូល​ខ្លួន របស់​សាលាដំបូង ខេត្ត​ប៉ៃលិន លេខ ៥៧​ពស​/១៦ ចុះ​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ។ បុរស​នោះ​ឈ្មោះ ហុង ប៊ុនហេង ហៅ ប៊ូ​គី បាន​សារភាពថា រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​ប្លន់ នៅផ្ទះ​វេរ​លុយ វី​ង ពិតប្រាកដ​មែន ប៉ុន្តែ​រូបគេ​មិនមែន ជា​ជនដៃដល់​ទេ រូបគេ​គ្រាន់តែ​ជា​អ្នកបើក​ម៉ូតូ ឌុប​ជនដៃដល់ តែប៉ុណ្ណោះ ។​

​បុរស​ឈ្មោះ ប៊ូ​គី ត្រូវបាន​នគរបាល​ខេត្តតាកែវ ប្រគល់អោយ​នាយកដ្ឋាន​ព្រហ្មទណ្ឌ នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ហើយ ដើម្បី​ចាត់ការ​បន្តរ ៕V/S

​ចាប់​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​ប្លន់​ផ្ទះ វេរ​លុយ​វី​ង នៅ​ខេត្ត​ប៉ៃលិន តាម​ដីកា​តុលាការខេត្ត​ប៉ៃលិន​