លោក ហ៊ុន ម៉ា​ណែ​ត ភាសារ​អង់គ្លេស​ជា​ភាសា​យាន្ត​ក្នុងការ​ទំនាក់ទំនង​ក្នុង​តំបន់​ ​ដោយ​៖

ភ្នំពេញ: នៅក្នុង​កម្មវិធី​ប្រកួតប្រជែង​ជើងឯក និយាយ​និង​ពិភាក្សា​ជា​ភាសា​អង់គ្លេស កាលពីរសៀល​ថ្ងៃទី ៤ ខែកុម្ភៈ​ឆ្នាំ​២០១៦ នៅ​សាល​សហ​ប្រ​តិ្ត​ប​ត្ត​ការ​កូរ៉េ នៃសាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា​៖​ដោយភាសារ​អង់គ្លេស​ជា​ភាសា​យាន្ត​ក្នុងការ​ទំនាក់ទំនង​នៅក្នុង​តំបន់ ដូច្នេះ​ប្រទេសនីមួយៗ​ត្រូវ​បណ្តុះបណ្តាល​ធនធានមនុស្ស​ផ្ទាល់ខ្លួន​ប្រកបដោយ​​សមត្ថភាព​នៅក្នុង​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស ដើម្បី​សម្រេចបាន​នូវ​គោលដៅ​សហគម​អាស៊ានតែមួយ សហគម​តែមួយ​។​

​លើសពីនេះ​ប្រជាពលរដ្ឋ​កម្ពុជា ត្រូវ​បង្កើន​សមត្ថភាព​វិភាគ​និង​គិតពិចារណាអោយបាន​ល្អិតល្អន់​និង​ត្រូវ​បង្កើន​កាទទួលខុសត្រូវ​ក្នុងការ​​សម្រេចចិត្ត​។​

​លោក​បាន​បន្តថា​៖​ការប្រកួតប្រជែង​និយាយ និង​ពិភាក្សា​ជា​ភាសា​អង់គ្លេស បាននាំមក​នូវ​អត្ថប្រយោជន៍​សំខាន់ៗ ជាច្រើន​ដល់​សិស្ស​នុ​សិស្ស​វិទ្យាល័យមហាវិទ្យាល័យ​ដើម្បីអោយ​ប្អូនៗ  ក្មួយៗ មាន​សមត្ថភាព​យល់ច្បាស់ អំពីសារៈសំខាន់ នៃ​ការ​ជ​ជែ​វែកញែក​ប្រកប​ដោយមាន​ហេតុផល​និង​ការគោរព​គ្នា​។​

 ដូច្នេះ​អត្ថប្រយោជន៍ ដែល​យុវជន​ទទួលបាន នៅពេលនេះ​គឺ​កើតចេញពី​ការខិតខំប្រឹងប្រែង របស់​ពួកគេ​ហើយ​នេះ​គឺជា​គំរូ​ដ៍​ល្អ​និង​ជា​​ឱកាស​ដ៍​អស្ចារ្យ​មួយសម្រាប់​សិស្ស និស្សិត​បង្ហាញ​សមត្ថភាព របស់​ពួកគេ​ក្នុងការ​និយាយ​ទៅកាន់មនុស្ស ដែលមាន​ចំនួន​ច្រើន​បែបនេះ​។​

​គួរបញ្ជាក់​ផងដែរ​ថា​៖​ការប្រកួតប្រជែង និយាយ​និង​ពិភាក្សា​ជា​ភាសា​អង់គ្លេសប្រកួតប្រជែង​និយាយ​និង​ពិភាក្សា​ជា​ភាសា​អង់គ្លេស នេះ ផ្តោតលើប្រធានបទ​ទាក់ទង​ទៅនឹង វិ​ទ្យ​សាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតសាស្ត្រដែល​កម្មវិធី​នេះ​រៀបចំ​ដោយ​ស្ថាប័ន​SpringBoard4Cambodia​ដែលមានការចូលរួម​ប្រកួតប្រជែង​ពី​សំណាក់​សិស្ស​និស្សិត​ចំនួន​២៦៥​មកពី​៧០ស្ថាប័ន​អប់រំ​នៅក្នុង​ប្រទេស​កម្ពុជា​​ដោយ​ធ្វើការ​ជម្រុះ​ចំនួន​៤​ដំណាក់កាល ដែលដំណាក់​ចុងក្រោយ​នេះ​មាន​ចូលរួម​ប្រមាណ​ជាង​៥០០​នាក់​ប៉ុណ្ណោះ​៕R​

លោក ហ៊ុន ម៉ា​ណែ​ត ភាសារ​អង់គ្លេស​ជា​ភាសា​យាន្ត​ក្នុងការ​ទំនាក់ទំនង​ក្នុង​តំបន់​ ​ដោយ​៖

លោក ហ៊ុន ម៉ា​ណែ​ត ភាសារ​អង់គ្លេស​ជា​ភាសា​យាន្ត​ក្នុងការ​ទំនាក់ទំនង​ក្នុង​តំបន់​ ​ដោយ​៖