រត់ ដើម្បីផ្លាស់ប្ដូរឥរិយាបទយុវវ័យនៅកោះពេជ្រ

ភ្នំពេញ:

​ភ្នំពេញ​:​គណៈកម្មការ​ស្ត្រី និង កីឡា​អម​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បានរៀបចំ​ការរត់​ប្រណាំង​ដើម្បី​សេចក្ដី​នៅ​ថ្ងៃទី​១៤​កុម្ភៈ​ដែលជា​ថ្ងៃបុណ្យ​នៃ​សេចក្ដីស្រឡាញ់​តែម្ដង ។​
​ក្នុង​សន្និសីទកាសែត​នា​ព្រឹក​ថ្ងៃទី​៥​កុម្ភៈ​ឯកឧត្តម​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​មានប្រសាសន៍ថា​ការរត់​មាន​ចមងាយ​៣​គីឡូម៉ែត្រ និង ៥ គីឡូម៉ែត្រ ក្រៅពីនោះ​មាន​រត់​ដើម្បី​ការសប្បាយ​នានា​ទៀត​ដូចជា​ដើរ​ចងជើង​ជា​គូ ២០០​ម៉ែត្រ ជាដើម ។​
​ការរត់​ដែល​ធ្វើ​នៅ​ទីក្រុង​កោះ​ពេជ្រ​នោះ​មាន​រត់​អាយុ​ក្រោម​១៥​ឆ្នាំ រត់​ចាប់ពី​ងា​យុ​១៦​ឆ្នាំ​ដល់​៣០​ឆ្នាំ រត់​ពី​អា​យុ​៣១ ឆ្នាំ​ឡើង ហើយ​មាន​ការរត់​ជា​ក្រុម និង រត់​​ម្នាក់ឯង ដោយមាន​ការ​តុ​បត​ឬ​ង​ខ្លួន ឬ ក៏​ធម្មតា ។​ឯកឧត្តម​បាន​ឲ្យ​ដឹង​ទៀតថា​មកទល់ពេលនេះ​មាន​អ្នកចូលរួម​ចំនួន​ជិត​១.០០០​នាក់​ហើយ ។​លោក​បន្តថា​នេះ​ ព្រឹត្តិការណ៍​មួយ​ដើម្បី​ផ្លាស់ប្ដូរ​ឥរិយាបទ​របស់​យុវវ័យ​ដែល​កន្លងមក​បាន​យល់ច្រឡំថា​ថ្ងៃបុណ្យ​ថ្ងៃ​នៃ​សេចក្ដី​ស្រ​ ឡាញ់​គឺជា​ថ្ងៃបុណ្យ​សង្សារ​ដែល​ធ្វើ​នារីៗ​មួយចំនួន​បាន​លះបង់​ខ្លួនប្រាណ​នៅថ្ងៃនេះ​ដើម្បី​បុរស​ដែល​ខ្លួន​ស្រឡាញ់​ទៅ​វិញ ។​
​ឯកឧត្តម​ទទួល​ស្គា់​ថា​កាលពី​ឆ្នាំទៅ​ព្រឹត្តិការណ៍​ធ្វើបាន​ដោយ​ជោគជ័យ​ហើយ​តាមរយៈ​ព្រឹត្តិការណ៍​នេះ​វា​នឹង​ជួយ​ធ្វើ​ឲ្យ​យុវវ័យ​យក​ទិវា​នេះ​ជា​ទិវា​មួយ​សម្រាប់​គេ​ចូលរួម​សប្បាយ​ក្នុង​សកម្មភាព​កីឡា ។​
​នេះ​ជា​ព្រឹត្តិការណ៍​ដែល​ឧបត្ថម្ភ​ដោយ Smart និង Sponsor ។ លោក​សឹម សាន​ត្រាន​ដែលជា​តំណាង​ក្រុម​ហ៊ុន​ភេសជ្ជៈ Sponsor បាន​បញ្ជាក់ថា​ព្រឹត្តិការណ៍៑​ស្ត្រី និង កីឡា​ដើម្បី​សេចក្ដីស្រឡាញ់ (Women and Sport) និង​រត់​ដើម្បី​សេចក្ដីស្រឡាញ់​(Run for Love)​គឺជា​ព្រឹត្តិការណ៍​ដ៏​ល្អ​មួយ​ដែល​លោក​នឹង​បន្ត​គាំទ្រ​ជានិច្ច ។​