សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​ស​ម្បិ​ត្ត

កណ្តាល: សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​ស​ម្បិ​ត្ត ដោយ​ចេតនាបញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខ កំពូល​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ជាង​៩ ព្រឹក ថ្ងៃ​តី​៤ ខែកុម្ភ​: ឆ្នាំ២០២៦​ចំណុច​បន្ទប់ដេក​ជន​រងគ្រោះ ឡឥដ្ឋ​( ផា​ច​លាង ស្រេង​) នៅ​ភូមិ​ឈើទាលឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។​

​ជនសង្ស័យ​ឈ្មោះ កេង ចិ​ត្ត្រា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត រស់នៅភូមិ​ក្រាំង​ចិន ឃុំ​ក្រាំង​ត្រ​យ៉ង​ស្រុក​ពាម​ជរ ខេត្តព្រៃវែង​​។ សព្វថ្ងៃ​ស្នាក់នៅឡឥដ្ឋ​(​ផា​ច លាង​ស្រេង​) ភូមិ​ឈើទាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូលខេត្តកណ្ដាល​។​

​ជនរងគ្រោះ​ឈ្មោះ ផា​ច លាង​ស្រេង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​អាជីវករ (​ម្ចាស់ឡឥដ្ឋ​) ស្នាក់នៅ​ឡឥដ្ឋ​ភូមិ​ឈើទាល ឃុំ​ព្រែក​​អញ្ចាញ ស្រុក​មុខកំពូល​ខេត្តកណ្ដាល​។​

​វត្ថុតាង​ចាប់យក ៖​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​១.​ខ្សែក្រវ៉ាត់​សាំង​តា​រ៉ុង ពណ៌​ខ្មៅ​១.​ស្រោមដាវ​ធ្ចើ​ពីជ័រ​ទុយោ​ទឺ​ក​១​។​មុនពេល​កើតហេតុ​ជនសង្ស័យ បាន​បើកឡាន​ដឹក ឥដ្ឋ​របស់ជនរងគ្រោះ​ទៅ​ដាក់​ឲ្យ​ដេប៉ូ​នៅ​អង្គ​តា​មិញ រាជធានី​ភ្នំពេញ នៅសល់​ឥដ្ឋ​ចំនួន១៨០​ដុំ​ជនសង្ស័យ​បាន​យក​ទៅ លក់​ឲ្យ​ដេប៉ូ​នៅ​ទំនប់​កប់ ស្រូវ​បាន​តម្លៃ​១៧.០០០​រៀល ។​

​លុះដល់​ថ្ងៃទី​៤ ខែ​កុ​ម្ភោះ ឆ្នាំ​២០១៦ វេលា​ម៉ោង ៩​និង ៣០​នាទី​ព្រឹក​ជនសង្ស័យ បានកាន់​ដាវ​សាំ​ម៉ូ​រ៉ៃ​ទៅ បើក​លុយ​ថ្លៃ​ជើង​ឡាន​២១ឡាន ពី​ជនរងគ្រោះ (​ថៅកែ​) នៅកន្លែងកើតហេតុ​។ ពេល នោះ​ជនរងគ្រោះ​បាន​កាត់ថ្លៃ​ឥដ្ឋ​ពី​ជនសង្ស័យ​ចំនួន៣.០០០ ដុំ​ក្នុងតម្លៃ​ដែល​​ជនសង្ស័យ​យក​ឥដ្ឋ​របស់ ជនរងគ្រោះ​លក់​អស់​ចំនួន ១៨០​ដុំ​នោះ​។

​ភ្លាមនោះ​ជនរងគ្រោះ​និង ជនសង្ស័យ​មានការ​ទំនាស់​ពាក្យសំដី​គ្នា​ទៅវិញទៅមកហើយ​ជនសង្ស័យ​បាន​យក​ដុំឥដ្ឋ​គប់​កញ្ចក់ទ្វារ​បន្ទប់​របស់​ជនរងគ្រោះ ដេក​បណ្ដាល​ឲ្យ​បែក​។​

​ក្រោយពេល​កើតហេតុ​ជនសង្ស័យ បាន​កាន់​ដាវ​សាំ​ម៉ូ​រ៉ៃ​ដើរ​យកទៅ​ទុក​នៅគៀនជញ្ជាំង​ឡឥដ្ឋ​របស់​ជនរងគ្រោះ​ខាងលិច​។​បន្ទាប់មក​ជន​សង្ស័យ​យ​បានដើរមក​អង្គុយ​កាំជណ្ដើរ​មុខផ្ទះ​របស់ខ្លួន ក្នុង​បរិវេណ​ឡឥដ្ឋ​កើត ហេតុ​ពេលនោះក៏ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​ឃាត់ខ្លួន​ប​ញ្ជួ​ន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​មុខ កំពូល​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕R​

សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​ស​ម្បិ​ត្ត

សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​ស​ម្បិ​ត្ត