យូអិន ជំរុញឲ្យគ្រប់ភាគី ជម្លោះនៅស៊ីរី ងាករកតុចរចា ដើម្បីបញ្ចប់សង្គ្រាម

ឡុងដ៍៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិលោក បាន គីមូន បានអំពាវនាវដល់គ្រប់ភាគីជម្លោះនៅស៊ីរី ឲ្យចូលខ្លួនមកតុចរចាវិញ ដោយព្រមានថា ការផ្អាកកិច្ចពិភាក្សាក្រុងហ្ស៊ឺណែវ អាចបណ្ដាលឲ្យមានសង្គ្រាមជាថ្មី នៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាម។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ នេះដោយលើកឡើងសម្ដីរបស់លោក បាន គីមូន បន្ដទៀតថា ប៉ុន្មានថ្ងៃខាងមុខនេះ គួរតែជាថ្ងៃសម្រាប់វិលរកតុចរចាវិញហើយ មិនត្រូវបន្ថែមទីលានសង្គ្រាមនោះទេ ដែលវាអាចពង្រឹងជំហររបស់ពួកគេ ក្នុងអំឡុងពេលចរចា។

លោក បានបន្ដទៀតថា ការផ្អាកកិច្ចចរចានេះ ជាការបង្ហាញមានការបែកបាក់គ្នាប៉ុណ្ណារវាងភាគីជម្លោះស៊ីរី ខណៈពេលដែលកិច្ចចរចាសន្ដិភាពស៊ីរីជុំទី៣ បានធ្វើឡើងកាលពីដើមសប្ដាហ៍នេះ ដែលពិភពលោកមាន យកចិត្តទុកដាក់បំផុត កាលពីថ្ងៃពុធកន្លងទៅនេះ។

ដោយហេតុកិច្ចចរចាសន្ដិភាពស៊ីរីមិនដែលទទួលជោគជ័យនោះ ដោយសារតែភាគីរដ្ឋាភិបាលស៊ីរី និងបក្សប្រឆាំង តែងតែចោទប្រកាន់គ្នាថា គ្មានភាពស្មោះត្រង់ទៅវិញទៅមក ក្នុងអំឡុងពេលកិច្ចចរចា។ នេះជាការលើកឡើង របស់លោក បាន គីមូន សន្និសិទការបរិច្ចាគស៊ីរី  នៅទីក្រុងឡុងដ៍ ដែលត្រូវការទឹកប្រាក់ចំនួន ១០ពាន់លានដុល្លារអាមេរិកចាំបាត់ជួយដល់ស៊ីរី៕

យូអិន ជំរុញឲ្យគ្រប់ភាគី ជម្លោះនៅស៊ីរី ងាករកតុចរចា ដើម្បីបញ្ចប់សង្គ្រាម