សម្ដេចតេជោ៖គ្មាន នរណាដោះស្រាយ បញ្ហាសមុទ្រចិន ខាងត្បូងក្រៅពី ប្រទេសពាក់ព័ន្ធ រួមគ្នាដោះស្រាយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី ៥ ខែ កុម្ភៈ ឆ្នាំ ២០១៦នេះ បានថ្លែងថា រាល់បញ្ហាជម្លោះ សមុទ្រ ចិនខាងត្បូង ប្រទេសដទៃមិនអាច លូកដៃដោះ ស្រាយបានទេ មានតែប្រទេសដែលជាប់ពាក់ព័ន្ធ ហើយកំពុងមានទំនាស់ជាមួយគ្នា ត្រូវរួមគ្នា ជជែកគ្នា ទើបអាចដោះស្រាយរវាងគ្នានិងគ្នាបាន។

សម្តេចតេជោ បានថ្លែងនៅក្នុងពិធីចែក សញ្ញាបត្រដល់និស្សិត សកលវិទ្យាល័យជាតិគ្រប់គ្រង ថា "យើងអត់ត្រូវយកសាំងទៅចាក់លើភ្លើងទេ អារឿងសមុទ្រចិនខាងត្បូងនេះ ត្រូវខិតខំដោះស្រាយ ធ្វើម៉េចឲ្យប្រទេសជាប់ពាក់ព័ន្ធហ្នឹង គេដោះស្រាយជាមួយគ្នា អាហ្នឹងបានវាល្អ ព្រោះអាស៊ានទោះបី មានស៊ី អូ ស៊ីហើយក៏ដោយ ក៏អាស៊ានគ្មានសិទ្ធ ទៅវាស់ដីចែកឲ្យអ្នកណាទេ វៀតណាម-ចិនដោះ ជាមួយគ្នាទៅ ចិន-ហ្វីលីពីនដោះជាមួយគ្នាទៅ  វៀតណាម-ហ្វីលីពីនដោះជាមួយគ្នាទៅ ព្រោះនៅគងគ្នាទាំងអស់ហ្នឹង គ្មានអ្នកណាទៅវាស់ដីឲ្យទេ "។

គួរបញ្ជាក់ថា កម្ពុជានៅតែរក្សាជំហរអព្យាក្រិតជានិច្ច លើបញ្ហាសមុទ្រចិនខាងត្បូង ដោយមិនលម្អៀង ទៅរកភាគីណាមួយនោះទេ៕

សម្ដេចតេជោ៖គ្មាន នរណាដោះស្រាយ បញ្ហាសមុទ្រចិន ខាងត្បូងក្រៅពី ប្រទេសពាក់ព័ន្ធ រួមគ្នាដោះស្រាយ