ញូវហ្សេឡែន គ្រោងអភិវឌ្ឍន៍ សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌ តំបន់អង្គរ

ភ្នំពេញ៖ ប្រទេសញូវហ្សេឡែន និងអាជ្ញាធរជាតិអប្សរា បានពិភាក្សាគ្នា លើគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌអង្គរ ហៅកាត់ថា ACHA  នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ នាទីស្នាក់ការ អាជ្ញាធរជាតិអប្សរា។

ថ្លែងក្នុងកិច្ចពិភាក្សានោះ លោក Tubbs Michle អ្នកជំនាញនៃនាយកដ្ឋានអភិរក្សញូវហ្សេឡែនបានឲ្យដឹងថា ក្រុមរបស់លោកមកកម្ពុជាពេលនេះ ដើម្បីសហការជាមួយ មន្ត្រីអនុវត្តគម្រោង សិក្សានិងកែលម្អចំណុចខ្វះខាតផ្សេងៗ ហើយ នឹងរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីបុគ្គលិក ពាក់ព័ន្ធនឹងជំនាញអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌអង្គរ នាពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ជាការឆ្លើយតប អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា លោកស៊ុ ម៉ាប់ បានថ្លែងថា អាជ្ញាធរជាតិអប្សរាពិតជារីករាយ និងគាំទ្រយ៉ាងខ្លាំងចំពោះ គម្រោងរបស់ប្រទេស ញូវហ្សេឡែន ដែលជាដៃគូអភិវឌ្ឍសហគមន៍ ដ៏ល្អរបស់អាជ្ញាធរជាតិអប្សរា។

លោកបញ្ជាក់ថា «គម្រោងACHAនេះបានដំណើរដោយ ភាពជោគជ័យជាបន្តបន្ទាប់ ក្នុងបេសកកម្មលើកតម្កើង ជីវភាពពលរដ្ឋក្នុងតំបន់អង្គរ ក៏ដូចជាការអប់រំ បេតិកភណ្ឌអង្គរផងដែរ»៕

ញូវហ្សេឡែន គ្រោងអភិវឌ្ឍន៍ សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌ តំបន់អង្គរ