តូយ៉ា តារា​ខ្មែរ​កាត់​ថៃ គ្រង​តំណែង​តួ​ឯក​លើក​ដំបូង​ក្នុង​ជីវិត​សិល្បៈ


តូយ៉ា តារា​ខ្មែរ​កាត់​ថៃ គ្រង​តំណែង​តួ​ឯក​លើក​ដំបូង​ក្នុង​ជីវិត​សិល្បៈ

តារា​សម្ដែង​ខ្មែរ​កាត់​ថៃ ប៊ុនម៉ា​ តូយ៉ា ដែល​ធ្លាប់​តែ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​អោយ​ផលិតផល និង​ក្រុមហ៊ុន​ផ្សេងៗ​នោះ ឥឡូវ​បាន​ក្ដាប់​តំណែង​តួ​ឯក​មួយ​រឿង​ហើយ​ជាមួយ​ស្រី​ស្អាត ស៊ីន យូប៊ីន។

 

តូយ៉ា តារា​ខ្មែរ​កាត់​ថៃ គ្រង​តំណែង​តួ​ឯក​លើក​ដំបូង​ក្នុង​ជីវិត​សិល្បៈ

 

រឿង​ថ្មី​នោះ មាន​ចំណង​ជើង​ថា ” Girls is like that “ ជា​វណ្ណកម្ម​ថ្មី​របស់​ផលិត​កម្ម “I Love Film” បន្ទាប់​ពី​រឿង​ “​កូន​ខ្ញុំ​ចម្លែក”។ តារា​ដែល​មាន​ឪពុក​ថៃ ម្ដាយ​ខ្មែរ វ័យ ២៣ឆ្នាំ​រូប​នេះ​លើក​ឡើង​ថា៖ ” វា​ពិបាក​សម្រាប់​ខ្ញុំ​ដែរ បង​ព្រោះ​ថា​ខ្ញុំ​ជា​តារា​ថ្មី​អញ្ចឹង​យើង​ត្រូវ​ហាត់​រៀន​ច្រើន​ហើយ​ប្លង់​ខ្លះ​ក៏​នៅ​ស្ទើរ​​តែ​ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​យ៉ាង​ណា​ក៏ដោយ​​អោយ​រឿង​ដំបូង​របស់​ខ្ញុំ​មាន​ភាព​ល្អ​ប្រសើរ​”។

 

តូយ៉ា តារា​ខ្មែរ​កាត់​ថៃ គ្រង​តំណែង​តួ​ឯក​លើក​ដំបូង​ក្នុង​ជីវិត​សិល្បៈ

 

លោក​បន្ត​ទៀត​ថា ប្លង់​ដែល​ពិបាក​ថត​ជាង​គេ​នោះ គឺ​នៅ​សមុទ្រ និង​នៅ​លើ​កោះ ព្រោះ​ថា​ពិបាក​ធ្វើ​ដំណើរ​រួម​ទាំង​មាន​ខ្យល់​កប់​ទៀត។

 

ប៊ុនម៉ា តូយ៉ា ជា​និស្សិត​ឆ្នាំ​ទី៣​ផ្នែក​គ្រប់គ្រង​នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង បាន​ឈាន​​ជើង​ចូល​វិស័យ​សិល្បៈ​ក្នុង​ដើម​ឆ្នាំ​២០១៥ ដោយ​សព្វ​ថ្ងៃ លោក​ជា​ពិធី​ករ​ក្នុង​ស្ថានីយ​ទូរទស្សន៍​មួយ​ផង​ដែរ៕

 

អត្ថបទ៖ SAMEDY