មួយ​សន្លឹក​​របស់​គ្រួសារ​​គ្នា​​​ស្រី​ៗ ​ធ្វើ​​ឲ្យ​អ្នក​លេង​អ៊ីនធឺណិត​ឆ្ងល់​ មួយ​ណា​ជា​ម្ដាយ?​


មួយ​សន្លឹក​​របស់​គ្រួសារ​​គ្នា​​​ស្រី​ៗ ​ធ្វើ​​ឲ្យ​អ្នក​លេង​អ៊ីនធឺណិត​ឆ្ងល់​ មួយ​ណា​ជា​ម្ដាយ?​

រូប​ថត​​​​ Selfie មួយ​សន្លឹក​​​​​របស់​គ្រួសារ​​នៅ​សហរដ្ឋអាមេរិក​ គឺ​យុវតី​​ Kaylan Mahomes ថត​ក្នុង​រថយន្ត​​ ជា​មួយ​​ម្ដាយ និង​​ប្អូន​​ស្រី​ភ្លោះ Kyla បាន​ធ្វើ​ឲ្យ​​​​បណ្ដាញ​សង្គម​​​ជា​ច្រើន​​ចាប់​អារម្មណ៍​​​​ ដោយ​ច្រឡំ​មិន​ដឹង​ថា​នរណា​ជា​ម្ដាយ។

 

មួយ​សន្លឹក​​របស់​គ្រួសារ​​គ្នា​​​ស្រី​ៗ ​ធ្វើ​​ឲ្យ​អ្នក​លេង​អ៊ីនធឺណិត​ឆ្ងល់​ មួយ​ណា​ជា​ម្ដាយ?​
 

​យុវតី​សិស្ស​វិទ្យាល័យ​ Kaylan Mahomes ​​បាន​បង្ហោះ​រូប​ថត​​លើ​បណ្ដាញ Twitter និង​សរសេរ​​​ថា ” Mom, twin & me.” (ម៉ាក់ បង​ប្អូន​ភ្លោះ​និង​ខ្ញុំ​) ។ ចាប់​ពី​ពេល​បង្ហោះ​រូប​នោះ​មក អ្នក​លេង​បណ្ដាញ​សង្គម​​លើ​អ៊ីនធឺណិត​​បាន​ចុច​​ Share ចែក​ចាយ​បន្ត​គ្នា ​ជិត​២ម៉ឺន​​ដង​ ចុច​ Like ​៣ម៉ឺន​នាក់ និង​ព្យាយាម រក​មើល​ថា​តើ​​​​មួយ​ណា​ជា​ម្ដាយ។

 

ក្រោយ​ឃើញ​ចំនួន​អ្នក​ចែក​ចាយ ច្រើន​​​គ្រួសារ​របស់ Kaylan បាន​បង្កើត​ Page គណនី​ Instagram រួច​ចែក​ចាយ​រូប​​​​បី​នាក់​ជា​បន្ត​ទៀត​និង​បាន​បង្ហោះ​វីដេអូ​មួយ​ផង​ដែរ។ អ្នក​លេង​​អ៊ីនធឺណិត​​​ជា​ច្រើន​នៅ​តែ​បញ្ចេញ​សំណួរ​ថា តើ​មួយ​ណា​ជា​ម្ដាយ​ទៅ? ​ចម្លើយ​ប្រាកដ​មិន​ទាន់​​បញ្ចេញ​ឲ្យ​ដឹង​នៅ​ឡើយ ប៉ុន្តែ​មតិ​ភាគ​ច្រើន​សន្និដ្ឋាន​ថា អ្នក​ខាង​ឆ្វេង​នោះ​គឺ​ជា​ម្ដាយ។

 

មួយ​សន្លឹក​​របស់​គ្រួសារ​​គ្នា​​​ស្រី​ៗ ​ធ្វើ​​ឲ្យ​អ្នក​លេង​អ៊ីនធឺណិត​ឆ្ងល់​ មួយ​ណា​ជា​ម្ដាយ?​
 

តាម​ប្រភព CNN សព្វ​ថ្ងៃ​គ្រួសារ​របស់ Kaylan រស់​នៅ​ក្នុង ទី​ក្រុង Indianapolis នៃ​រដ្ឋ​ Indiana ៕

 

មួយ​សន្លឹក​​របស់​គ្រួសារ​​គ្នា​​​ស្រី​ៗ ​ធ្វើ​​ឲ្យ​អ្នក​លេង​អ៊ីនធឺណិត​ឆ្ងល់​ មួយ​ណា​ជា​ម្ដាយ?​
 

ចុះ​ប្រិយ​មិត្ត​​យល់​ថា​រូប​​ខាង​លើ ម្នាក់​ណា​ជា​ម្ដាយ?

 

ចុចអាន៖ មង្គល​ការ​កូន​ភ្លោះ​​​ជា​មួយ​កូន​ភ្លោះ​ ស្វែង​រក​តាម​ហ្វេសប៊ុក​៥ឆ្នាំ​ទើបជួប
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ CNN​