​ទុក​ស្មាត​ហ្វូន​ក្នុង​ហោ​ប៉ៅខោ ពិត​ជា​អាច​ប៉ះ​ពាល់​ដល់​មេជីវិត​មនុស្ស​ប្រុស? (នេះ​អំណះ​អំណាង ដែល​អ្នក​គួរ​ស្វែង​យល់)

បុរសគឺជាក្តីសង្ឃឹមក្នុងការបន្តវង្សត្រកូល តែបុរស​ក៏​មិន​អាច​ខ្វះ​ស្រ្តី​បាន​ដែរ ដើម្បី​អភិវឌ្ឍន៍​គ្រួសារ​មួយ និង​អនាគត ដូចនេះអ្នកទាំងពីរត្រូវដើរលើផ្លូវទន្ទឹមគ្នា។ ដោយសារតែភាពជឿនលឿន បច្ចេកវិទ្យា​កាន់តែ​សម្បូរ​បែប បានផ្តល់អត្ថប្រយោជន៍ជា​ច្រើនដល់មនុស្សប្រុសស្រី តែអ្នកត្រូវដឹងថា បច្ចេកវិទ្យាទាំងនោះ ដូច​ជាឱសថមុខពីរអញ្ចឹង វាមានទាំងអត្ថប្រយោជន៍ និងផលប៉ះពាល់។ មិត្តអ្នកអាន ប្រហែល​ជាធ្លាប់បាន​ឮពី​មុន ថាការដាក់ស្មាតហ្វូនក្នុងហោប៉ៅ រយៈពេលយូរ អាចបំផ្លាញមេជីវិតរបស់មនុស្សប្រុស ឬអាច​និយាយ​បានថា ធ្វើឲ្យមេជីវិតមនុស្សប្រុសខ្សោយ មិនអាចបន្តពូជបាន។

​ទុក​ស្មាត​ហ្វូន​ក្នុង​ហោ​ប៉ៅខោ ពិត​ជា​អាច​ប៉ះ​ពាល់​ដល់​មេជីវិត​មនុស្ស​ប្រុស? (នេះ​អំណះ​អំណាង ដែល​អ្នក​គួរ​ស្វែង​យល់)

យោងតាមដុកទ័រ Devra Davis មានតួនាទីជាអ្នកដឹកនាំសុខភាពសាធារណៈ បាននិយាយថា ប្រសិនបើ​យើង ពិសោធន៍លើមេជីវិតរបស់មនុស្សប្រុសពីរនាក់ ដោយមេជីវិតបុរសទីមួយ បានដាក់នៅក្បែរស្មាត​ហ្វូន ហើយមេជីវិតបុរសទីពីរមិនបានដាក់ស្មាតហ្វូននៅក្បែរនោះទេ បន្ទាប់ពីប៉ុន្មាននាទីក្រោយមក មេ​ជីវិត​បុរសទី​មួយ បានស្លាប់លឿនជាងមេជីវិតមិនបានដាក់ក្បែរស្មាតហ្វូន បីដង។ តាមការសង្កេតបុរសម្នាក់ តែង​ដាក់ស្មាតហ្វូននៅក្នុងហោប៉ៅច្រើនជាង បួនម៉ោង ក្នុងមួយថ្ងៃ បន្ទាប់ទើបពិសោធន៍ក៏បានដឹងថា មេជីវិត​គាត់កកើតធម្មតា ប៉ុន្តែវាត្រូវបានបំផ្លាញអស់មួយចំនួនតូចដែរ។

តាមការស្រាវជ្រាវ បន្ថែមទៀតពីគ្លីនិកមួយ ឈ្មោះ Cleveland បានរកឃើញថា បើស្មាតហ្វូននោះបើក Wi Fi ឬប្លូធូស ឬកំពុងបើកដំនើរការអ៊ីនធើណេតស៊ីម វានឹងកាន់តែបំផ្លាញមេជីវិតរបស់មនុស្សប្រុស បើពួក​គេ​នៅតែព្យាយាមដាក់វានៅក្នុងហោប៉ៅបែបនេះក្នុងរយៈពេលច្រើនម៉ោងក្នុងមួយថ្ងៃ។ សូម្បីតែនិយាយ​ស្មាតហ្វូន ឬទុកស្មាតហ្វូននៅក្បែរខ្លួនយើងច្រើនម៉ោង ក៏ធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលរបស់យើងផងដែរ។

​ទុក​ស្មាត​ហ្វូន​ក្នុង​ហោ​ប៉ៅខោ ពិត​ជា​អាច​ប៉ះ​ពាល់​ដល់​មេជីវិត​មនុស្ស​ប្រុស? (នេះ​អំណះ​អំណាង ដែល​អ្នក​គួរ​ស្វែង​យល់)

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

ដំណោះស្រាយដ៏ល្អ ប្រសិនបើអ្នកនៅកន្លែងធ្វើការ ឬនៅផ្ទះ គួរដាក់ស្មាតហ្វូននៅឆ្ងាយពីខ្លួនបន្តិច មិន​មែន​នៅឆ្ងាយគ្នាខ្លាំងពេកទេ ដើម្បីកាត់បន្ថយផលប៉ះពាល់ទាំងនេះ។ ជាការចាំបាច់ទៅហើយ នៅពេល​យើង​ចេញក្រៅ មិនអាចជៀសវាងមិនដាក់ស្មាតហ្វូនក្នុងហោប៉ៅបានទេ តែបើអាច កុំដាក់លើសពី 4 ម៉ោងក្នុងមួយថ្ងៃ ដើម្បីឲ្យមេជីវិតកកើតឡើងគ្រប់គ្រាន់។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

​ទុក​ស្មាត​ហ្វូន​ក្នុង​ហោ​ប៉ៅខោ ពិត​ជា​អាច​ប៉ះ​ពាល់​ដល់​មេជីវិត​មនុស្ស​ប្រុស? (នេះ​អំណះ​អំណាង ដែល​អ្នក​គួរ​ស្វែង​យល់)

  • ដោយ: Hong
  • 12:07 PM, 05 February
  • ប្រភព: ehtrust
  • Tag: សុខភាព